Mbappe ក្លាយជាកីឡាករក្មេងទី៣នៅក្នុងប្រវត្តិសាស្រ្ត World Cup ដែលចូលលេងវគ្គផ្តាច់ព្រ័ត
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយឈ្នះក្រូអាត ដោយលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki។
៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។
ដោយឡែក Kylian Mbappe ក្រោយពីបានបង្ហាញខ្លួននិងស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័តកាលពីម្សិលមិញ សមាជិករបស់ PSG បានបំបែកកំណត់ត្រាមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup គឺ ក្លាយជាកីឡាករវ័យក្មេងទី៣ ដែលបង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពី Pele និង Giuseppe Bergomi៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍