Connect with us

តោះ! មកមើលម៉ូតូរបស់តារាកំប្លែង ប៊ូ រ៉ាជីម ហៅនាយមុខខ្មោច បង្ហាញពីគំនិតច្នៃប្រឌិតគ្មានគូប្រៀប

លោក ប៊ូ រ៉ាជីម ជាតារាកំប្លែងដែលមានរហ័សនាមថា «មុខខ្មោច» ហើយមានជីវភាពលំបាកជាងគេក្នុងរង្វង់សិល្បៈ តែដោយសារមុខមាត់របស់ គាត់មិនមានភាពទាក់ទាញដល់ទស្សនិកជនផងនោះភាគច្រើនគាត់ត្រូវគេចាត់អោយសម្តែងជាតួខ្មោច។ លោក ប៊ូ រ៉ាជីម គឺជាបេក្ខជនមួយរូបដែលជាប់ក្នុងកម្មវិធី “ប្រាជ្ញកំប្លែង” របស់ស្ថានីយទូរទស្សន៍ MYTV ក៏ក្លាយជាតារាកំប្លែងប្រចាំ CBS តែម្តង។


ប៊ូ រ៉ាជីម បានបង្ហើបប្រាប់ MYTV Plus ថា «សព្វថ្ងៃនេះលោកកំពុងតែមានភាពលំបាក ដោយខ្វះខាតថវិកាមួយចំនួនសំរាប់ផ្គត់ផ្គង់គ្រួសារ សូម្បីតែម៉ូតូក៏មិនទាន់សម័យដូចគេដែរ» ។ ក្រៅពីពីអាជីពជាតួកំប្លែងលោកប៊ូ រ៉ាជីមមានតួរនាទីជាកម្មករតុបតែងឆាករបស់ទូរទស្សន៍ ហើយលោកតែងតែទទួលបានការកោតសរសើរពីសំណាក់ផលិតករកម្មវិធីទូរទស្សន៍ថាមាន គំនិតច្នៃប្រឌិតខ្លាំង។ គេសង្កេតថាទោះបីម៉ូតូរបស់លោកម៉ាក់ Fino ស៊េរីចាស់ក្តីក៏លោកប៊ូរ៉ាជីមខិតខំច្នៃដាក់រោមសត្វថែមទាំងស្នែងគោក្របីដើម្បីបង្អួតសំញែងអ្នកផងទាំងឡាយដែលឃើញតារាមុខខ្មោចមួយនេះ៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម