Connect with us

តើអ្នកនាង ខ្ញុង តារាកំប្លែងប្រចាំទូរទស្សន៍ CTN មានអាជីពប៉ុន្មានក្នុងដៃ?

អ្នកនាង ខ្ញុង ជាតារាកំប្លែងមួយរូបខាងធ្វើកាយវិការឆ្កួតគួរឱ្យចង់សើចហើយជាដៃគូរនាយ ពែក មី សំដែងក្នុងកម្មវិធីជាច្រើនរបស់ស្ថានីយទូរទស្សន៍ CTN MYTV និង CNC។ ស្រាប់តែពេលនេះបានលិចលឺដំណឹងថាអ្នកនាង ខ្ញុង បានបង្កើតមុខរបរជាច្រើន ក្រៅពីអាជីពសិល្បៈ ។
សព្វថ្ងៃនេះអ្នកនាង ខ្ញុង មានមុខរបរជាច្រើនដែលទស្សនិកជនមិនបានដឹង។ MYTV Plus សូមលើកយកមុខរបរមួយចំនួនដែលនាងខ្ញុងកំពុងប្រកបរបរ៖

  • លក់ដីឡូតិ៍
  • លក់សាច់ក្រកពិសេស
  • លក់ទឹកសារ៉ូមសម្រាប់សុខភាព

ឃើញថាមុខរបរទាំងនេះពិតជាមិនធម្មតាមែន បើគិតទៅក៏វិលមុខជំនួសដែរ។ ក្រោយពេលបង្កើតមុខរបរជាច្រើនមក គេសង្កេតឃើញថាអ្នកនាងខ្ញុង ដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើននោះ តែងតែទទួលបានការបញ្ជាទិញ សាច់ក្រកពិសេសរបស់គាត់ជាញឹកញយ ហើយអតិថិជនជាច្រើនសរសើរថាសាច់ក្រកគាត់ឆ្ងាញ់៕

Loading...

ពេញនិយម