Connect with us

យុទ្ធជននៃក្រុមឧទ្ទាមចាប់ផ្ដើមចាកចេញពីទីក្រុងដេរ៉ា ក្នុងប្រទេសស៊ីរី

ក្រុមយុទ្ធជនឧទ្ទាមស៊ីរីពីរបីរយនាក់និងក្រុមគ្រួសាររបស់ពួកគេបានចាប់ផ្តើមចាកចេញពីទីក្រុង Deraa នៅថ្ងៃអាទិត្យ (15 កក្កដា) ហើយបាននាំគ្នាជិះរថយន្តក្រុងទៅកាន់តំបន់ដែលកាន់កាប់ដោយគណបក្សប្រឆាំងនៅភាគខាងជើងក្រោមកិច្ចព្រមព្រៀងដែលនិយាយពីការចុះចូលរបស់ខ្លួនកាលពីសប្តាហ៍មុន។ 
ក្រុមអ្នកប្រយុទ្ធប្រឆាំងបាននាំគ្នាជិះឡានដឹកវត្ថុសំភារះប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីចាកចេញពី Deraa ដែលជាស្រុកកំណើតនៃការបះបោរប្រឆាំងនឹងប្រធានាធិបតីបាសារអាល់អាសាដ។

ប្រភពរដ្ឋាភិបាលឧទ្ទាមបាននិយាយថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានពង្រីកការវាយលុករបស់ខ្លួននៅភាគនិរតីរបស់ប្រទេសទៅខេត្ត Quneitra ដែលជាតំបន់ជាប់នឹងតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

កងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយយោធារុស្ស៊ីបានដណ្តើមកាន់កាប់ទឹកដីភាគច្រើននៃខេត្ត Deraa នាភាគនិរតីនៅក្នុងការវាយលុក មួយដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា។ ក្រុមឧទ្ទាមនៅតែកាន់កាប់ដែនដី ដែលភ្ជាប់ទៅនឹងខេត្ត Deraa និង Quneitra ដែលនៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយពួកអ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក៏កាន់កាប់ នៅតំបន់ប្រាកដសំខាន់នៅក្បែរព្រំដែនហ្ស៊កដានី៕

ប្រភព៖ CNC TV

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម