Bellerin នឹងត្រូវសម្រាកព្យាបាលរបួស រហូតដល់ចប់រដូវកាលនេះ
អង់គ្លេស ៖ Hector Bellerin នឹងអវត្តមានរហូតដល់ចប់រដូវកាល ក្រោយស្គេន រកឃើញថា រូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរ ទាមទារឱ្យសម្រាកព្យាបាលរយៈពេលយូរ ។
ខ្សែការពារស្លាបស្ដាំសញ្ជាតិអេស្ប៉ាញ ត្រូវបានសែងចេញពីទីលានប្រកួតនៅនាទី៧២ ក្នុងការប្រកួតដែល Arsenal បានយកឈ្នះ Chelsea នៅកីឡដ្ឋាន Emirates កាលពីថ្ងៃសៅរ៍ ។
ក្រុមគ្រូពេទ្យ បានអោយដឹងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះ នឹងនៅក្រៅទីលានពីចន្លោះ៦ ទៅ៩ខែឯណោះ ។ នេះ គឺជារបួសទីពីរហើយនៅរដូវកាល២០១៨-១៩ របស់ Bellerin ដោយរូបគេទើបតែជាពីរបួសកំភួនជើង បានរយៈពេល ៥សប្តាហ៍ ក្នុងប្រកួតទល់ Southampton កាលពីខែធ្នូ ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍