Connect with us

Ashley Cole ចូលរួមក្រុមដែលដឹកនាំដោយអតីតមិត្តរួមក្រុមរបស់គេ នៅក្របខ័ណ្ឌ Championship

អង់គ្លេស៖ Ashley Cole បានចូលរួមក្រុមដែលកំពុងដឹកនាំដោយអតីតមិត្តរួមក្រុមរបស់គេ Frank Lampard នៅក្របខ័ណ្ឌ Championship គឺ ក្លិប Derby ក្នុងកិច្ចសន្យាជួយក្រុមរហូតដល់ចប់រដូវកាល ។
អតីតខ្សែការពារ Arsenal, Chelsea និង ក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៨ឆ្នាំរូបនេះ បានចាកចេញពី LA Galaxy កាលពីខែវិច្ឆិកា ហើយឥឡូវនេះ គេនឹងជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេ Frank Lampard នៅឯ Pride Park លីហ្គលំដាប់ទី២ អង់គ្លេស។
Cole បានបង្ហាញខ្លួន ១០៧ដងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន៣ លើក និង FA Cup ៧លើក ច្រើនជាងកីឡាករផ្សេងទៀត។
បន្ទាប់ពីចាកចេញពី Chelsea នៅក្នុងឆ្នាំ២០១៤ គេបានចំណាយពេល ១៨ខែ នៅក្រុម Roma មុនពេលចូលរួមជាមួយ LA Galaxy នៅខែមករា ឆ្នាំ ២០១៦៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម