Connect with us

Kroos និង Llorente ត្រៀមខ្លួនជាស្រេចសម្រាប់ជំនួបជាមួយក្រុម Girona តែកីឡាករសំខាន់២នាក់ទៀត ត្រូវរង់ចាំរហូតដល់សប្តាហ៍ក្រោយ

អេស៉្បាញ ៖ វិបត្តិរបួសកីឡាកររបស់ Real Madrid ហាក់ដូចជាបានធូរស្រាលខ្លះហើយ ក្រោយពេល Toni Kroos និង Marcos Llorente បានចូលហ្វឹកហាត់ ត្រៀមខ្លួនជួបជាមួយក្រុម Girona នៅ Copa del Rey នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
កីឡាករទាំងពីរ បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម កាលពីសប្តាហ៍មុន ដោយមានអារម្មណ៍ល្អ ដូច្នេះ នេះគឺជាដំណឹងល្អសម្រាប់គ្រូបង្វឹកលោក Santiago Solari មុនពេលប្រកួតជើងទី១ វគ្គ ១/៤ នៃ Copa del Rey នៅឯកីឡដ្ឋាន Santiago Bernabeu។
ក្រុមដែលមានរហស្សនាម Los Blancos ត្រូវតែរង់ចាំបន្តិចទៀត សម្រាប់ការវិលត្រឡប់របស់កីឡាករ Gareth Bale និង Marco Asensio ដោយសារពួកគេ មិនរំពឹងថា នឹងត្រៀមខ្លួនរួចរាល់ ១០០% ទេ រហូតដល់សប្តាហ៍ក្រោយ។ ពួកគេ បានចាប់ផ្តើមធ្វើការនៅលើទីលានហ្វឹកហាត់ ទោះបីជាទើបជាសះស្បើយហើយក្ដី តែមានការប្រុងប្រយ័ត្នជាច្រើន ជាពិសេស គឺ Bale៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម