តោះមកស្វែងយល់បេក្ខជនបេក្ខនារី កំពូលទាំង៥ នៃកម្មវិធីចុងភៅឯក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ភ្នំពេញ ៖ កម្មវិធីចុងភៅឯកខ្មែរ MasterChef Khmer រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ CTN បានឈានចូលមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលក្នុងនោះ មានបេក្ខជន បេក្ខនារី កំពូលចំនួន៥រូប នឹងធ្វើការ ប្រកួតប្រជែងគ្នា ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។
តោះមកស្វែងយល់ពីបេក្ខជន បេក្ខនារី កំពូលទំាង៥រូប តើមានអ្នកណាខ្លះ?
- កញ្ញា
កញ្ញា ជាបេក្ខនារីតែម្នាក់គត់ ដែលអាចឈានជើងចូលដល់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ គាត់ គឺជាស្ត្រីមេផ្ទះមួយរូប តែគាត់មានសមត្ថភាពខ្លាំងខាងច្នៃម្ហូប ក៏ដូចជាការរចនាម្ហូប ដាក់ចានយ៉ាងល្អប្រណិត ។
ចាប់តាំងពីចាប់ផ្តើមកម្មវិធី រហូតដល់សប្តាហ៏ទី២៣នេះ យើងសង្កេតឃើញថា គាត់ធ្លាប់ទទួលបានការកោតសរសើរពីគណៈកម្មកាទាំង៣ ជាច្រើនសារ ក៏ដូចជាធ្លាប់ក្លាយខ្លួន ជាមេក្រុមសំរាប់ការប្រកួតជាក្រុម និងយកជ័យជំនះជូនក្រុមជាច្រើនលើក ។ ជាងនេះទៅទៀត គាត់ក៏ឆ្លងផុត នូវវិញ្ញាសារជម្រុះពិបាកៗជាច្រើនដង ។
ទន្ទឹមគ្នានេះដែរគាត់ ក៏ជាបេក្ខនារីម្នាក់ ដែលមានឱកាសប្រកួតដណ្តើមអៀមដល់ទៅ២ដង ផងដែរ។
តើគាត់អាចជាម្ចាស់ពាន MasterChef Khmer រដូវកាលទី ១ នេះ ដែរឬទេ?
- ផានីន
ផានីន ជាបេក្ខជនជើងខ្លាំងមួយរូប ក្នុងចំណោមបេក្ខជនទាំង ២៥ ដោយសារតែគាត់ ធ្លាប់ទទួលបានជ័យលាភីល្អ ក្នុងវិញ្ញាសារប្រអប់អាថ៌កំបាំង ហើយអាចចូលទៅក្នុងបន្ទប់ដាក់គ្រឿងផ្សំ ដើម្បីជ្រើសរើសវិញ្ញាសារអោយបេក្ខជនដទៃ ។
ទោះបីជាពេលខ្លះ គាត់ក្លាយជាប្រធានក្រុម ហើយបានដឹកនាំក្រុម មិនទទួលបានជ័យជំនះញឹកញាប់ក៏ដោយ ក៏គាត់ នៅតែជាបេក្ខជនមួយរូប ដែលមានភាពប៉ិនប្រសព្វ ក្នុងការច្នៃម្ហូបខ្មែរ អាស៊ី និង អឺរ៉ុប យ៉ាងស្ទាត់ជំនាញ ។
តើគាត់អាចជាម្ចាស់ពាន MasterChef Khmer រដូវកាលទី ១ នេះ ដែរឬទេ ?
- ដារ៉ា
ដារ៉ា ជាបេក្ខជនម្នាក់ដែលយើងសង្កេតឃើញថា មានបេក្ខជនជាច្រើនតែងតែចង់ប្រកួតប្រជែងជាមួយគាត់យ៉ាងខ្លាំង ដោយសារតែគាត់ ជាបេក្ខជនម្នាក់ដែលមានស្នាដៃលេចធ្លោក្នុងការច្នៃមុខម្ហូបដ៏ល្អ ដែលអាចទាក់ទាញចិត្តគណៈកម្មការទាំង ៣ ។
កន្លងមក ដារ៉ា ក៏ធា្លប់ជាមេក្រុម ដែលបានដឹកនាំក្រុម អោយទទួលបានជ័យជំនះ ក្នុងការប្រកួតជាក្រុមផងដែរ ។
តើគាត់អាចជាម្ចាស់ពាន MasterChef Khmer រដូវកាលទី ១ នេះ ដែរឬទេ ?
- ហុក
ហុក ជាបេក្ខជនម្នាក់ ដែលមានស្នាដៃចំអិនម្ហូបមិនសូវល្អ ដោយនៅពេលចាប់ផ្តើមកម្មវិធីដំបូង គាត់សឹងតែដើរចេញពីកម្មវិធីជាច្រើនសប្តាហ៍បន្តបន្ទាប់គ្នា ។ ប៉ុន្តែ ដោយភាពខិតខំប្រឹងប្រែងរបស់គាត់ បានធ្វើអោយគាត់ មានការរីកចម្រើនគួរកត់សម្គាល់ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ សឹងតែគ្រប់វិញ្ញាសារប្រកួត ។
ហុក ក៏ធ្លាប់ជាប្រធានក្រុមម្នាក់ ដែលបានលះបង់នូវសិទ្ធិទទួលបានសុវត្ថភាព អោយទៅកូនក្រុម ជំនួស នៅពេលដែលគាត់មិនបានដឹងនាំក្រុមអោយទទួលបានជ័យជំនះ ក្នុងវគ្គប្រកួតជាក្រុម ។
តើគាត់អាចជាម្ចាស់ពាន MasterChef Khmer រដូវកាលទី ១ នេះ ដែរឬទេ?
- ភារម្យ
ភារម្យ ជាបេក្ខជនម្នាក់ ដែលខិតខំបញ្ចេញថ្វីដៃធ្វើម្ហូបរបស់ខ្លួន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍អោយមានភាពរីកចម្រើនទៅមុខ រហូតដល់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គាត់ក៏ទទួលបានការសរសើរច្រើនពីគណៈកម្មការទាំង៣ ទៅលើម្ហូបដែលគាត់បានច្នៃប្រឌិត ។
ទោះបីជាគាត់ ពុំធ្លាប់ជាមេក្រុមប្រកួតវិញ្ញាសារជាក្រុម តែគាត់ ក៏បានចូលរួមចំណែក ធ្វើអោយក្រុមរបស់គាត់ទទួលបានជ័យជំនះ ជាច្រើនសារ ។
តើគាត់អាចជាម្ចាស់ពាន MasterChef Khmer រដូវកាលទី ១ នេះ ដែរឬទេ?
សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី MasterChef Khmer របស់ស្ថានីយទូរទស្សន៍ CTN វគ្គពាក់កណ្តាលផ្តាច់ TOP 5 នៅសប្តាហ៍នេះ ចង់ដឹងថា តើបេក្ខជន បេក្ខនារី រូបណាដែលមានឪកាស ប្រកួតក្នុងវគ្គផ្តាច់ព្រាត់ ៕
សូទស្សនាវីដេអូ៖

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍