៤ឆ្នាំ កម្ពុជា បណ្តេញជនបរទេសចេញ ជាង ១៥០០០នាក់ ក្នុងនោះ ជនជាតិវៀតណាម ច្រើនជាងគេ
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអោយដឹងថា គិតចាប់ពីឆ្នាំ២០១៤ មកទល់ឆ្នាំ២០១៨ កម្ពុជា បានបណ្ដេញជនបរទេស ចេញពីប្រទេសចំនួនជាង ១៥០០០នាក់ ដែលមានច្រើនសញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម មានចំនួនច្រើនជាងគេ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអោយដឹងថា សម្រាប់ក្នុងឆ្នាំ២០១៨កន្លងទៅ មានជនបរទេសប្រមាណជាង ៣០០០នាក់ ត្រូវបានបណ្តេញ ចេញពីកម្ពុជា ដែលភាគច្រើនជាជនជាតិចិន វៀតណាម នីហេ្សរីយ៉ា និងដទៃទៀត ប្រហែលជាង ៤០ សញ្ជាតិ ហើយពួកគេភាគច្រើន ពាក់ព័ន្ធបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានអោយដឹងផងដែរថា រហូតមកទល់ពេលនេះ សមត្ថកិច្ចកម្ពុជា បានដកហូតឯកសារមិនប្រក្រតីពីជនបរទេសដែលកាន់កាប់ប្រមាណជាង ៩០ ភាគរយ ដោយដកហូតឯកសារប្រមាណជាង ៣ ម៉ឺនក្បាល រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗជាដើម មាន ១០ជនជាតិ ប៉ុន្ដែជនជាតិវៀតណាមមានប្រមាណជិត ៩០ ភាគរយ ដែលជាចំនួនច្រើនជាងគេ ។
លោក បន្តថា យុទ្ធនាការដកហូតឯកសារកម្ពុជាមិនប្រក្រតីដែលកាន់កាប់ដោយជនបរទេសនេះ នៅសល់ពេលវេលាត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ព្រោះវាជាការកំណត់របស់រាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ ២០១៧ បានចេញអនុក្រឹត្យស្ដីពីការលុបចោល និង ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ហើយក្រោយចេញអនុក្រឹត្យនេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានធ្វើការងារនេះ យ៉ាងសស្រោកសស្រាំទៅតាមជំនាញរៀងៗខ្លូន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍