Connect with us

ពិតជាលឿន! ត្រឹមតែជិត ១២ខែ ស្ពានឆ្លងកាត់ទន្លេមេគង្គមួយទៀត បានលេចចេញរូបរាងហើយ

កំពង់ចាម ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដោយគ្រោងនឹងបញ្ចប់តាមការគ្រោងទុក ដែលនឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ។

ក្រសួងសាធារណការ បានឲ្យដឹងនៅថា ស្ពាននេះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពីធីបើកការដ្ឋានសាងសង នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ស្ពាននេះ មានឈ្មោះថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ដែលត្រូវសាងសង់ចាប់ផ្តើមពីត្រើយខាងលិច ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលត្រូវចំណាយថវិកាអស់ ចំនួន ៥៦.៩៩៨ លានដុល្លាអាមេរិច ។
ស្ពាននេះ នឹងចូលរួមចំណែកសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញនូវពេលវេលា ជួយកាត់បន្ថយការកកស្ទះ និងជាចំណែកដ៏សំខាន់ជម្រុញលើការអភិវឌ្ឍន៍ នៃកំ ណើនវិស័យដឹកជញ្ជូនឆ្លងកាត់តំបន់ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ។

សូមបញ្ជាក់ថា ដោយសារកម្ពុជាមានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសចិន មកទល់ពេលនេះ ចិន បានជួយសាងសង់ស្ពានចំនួន៨ ដល់កម្ពុជា ដូចជា ១.ស្ពានកោះធំ នៅខេត្តកណ្តាល, ២.ស្ពានជ្រោយចង្វា២, ៣.ស្ពានសេកុងខេត្តស្ទឹងត្រែង, ៤.ស្ពានព្រែកក្តាម, ៥.ស្ពានព្រែកតាម៉ាក់, ៦.ស្ពានមេគង្គស្ទឹងត្រែង, ៧.ស្ពានព្រែកសំរោងក្រុងតាខ្មៅ និង រួមទាំងស្ពានថ្មីនេះផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម