អីយ៉ាស់! ស្នងការនគរបាលភ្នំពេញ រៀបចំទីតាំងស្វាគមន៍រថយន្តធុនធំ ដែលបើកចូលក្រុងខុសម៉ោង
ភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញ ចេញវិធានការក្តៅ ដោយឃាត់រថយន្តធុនធំ បើកចូលទីក្រុង ខុសម៉ោងបានជាង ១៥០ គ្រឿង ខណៈការរិះគន់នៅតែបន្តកើតមានជុំវិញករណីនេះ ។
បើតាមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ បានបន្តចុះបង្រ្កាបបទល្មើសចរាចរ ជាពិសេស ឃាត់រថយន្តធុនធំ ចូលក្រុង ខុសម៉ោងបានជាង២សប្តាហ៍ហើយ ដែល មកទល់ពេលនេះ គឺ ឃាត់បានជាង១៥៤ គ្រឿង ។
ឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា ជាលទ្ធផល សង្កេតឃើញថា បានកាត់បន្ថយរថយន្តធុនធំចូលក្រុងខុសម៉ោង គួរអោយកត់សម្តាល់ ហើយ លោក សូមអំពាវនាវអោយក្រុមហ៊ុនដែលមានរថយន្តធុនធំទាំងអស់ គោរពច្បាប់ចរាចរ និងការណែនាំរបស់សាលារាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានចេញបម្រាមចំពោះរថយន្តធុនធ្ងន់ ដោយអនុញ្ញាតអោយចូលក្រុង ចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ៩ យប់ ។ បម្រាមនេះ បានចេញតាំងពីឆ្នាំ ២០១៣មក ក្នុងបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរ ។ ប៉ុន្តែទោះយ៉ាងណា គេនៅតែឃើញរថយន្តធុនធំ នៅតែបន្តបើកចូលក្រុងនៅក្នុងម៉ោងហាមឃាត់ជារៀងរាល់ថ្ងៃដដែល និងបានរិះគន់សមត្ថកិច្ចជំនាញថា ឃុបឃិតជាមួយនឹងក្រុមហ៊ុនរថយន្តធុនធំទាំងនោះ។
ឆ្លើយតបនឹងបញ្ហានេះ ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា ចំពោះអ្នកចុះបង្ក្រាបរថយន្តធុនធំចូលក្រុង គឺមិនអាចបំពេញចិត្តរបស់អ្នកចាំមើលទាំងអស់បានឡើយ ហើយលោកថា កងកម្លាំងតែងចុះឃាត់ទុកចំពោះរថយន្តធុនធំ ដែលតែងបើកចូលក្រុងក្នុងម៉ោងហាមឃាត់ ។ លោកអះអាងទៀតថា កាលពីពេលថ្មីៗនេះ សមត្ថកិច្ច ទើបតែបង្កើតកន្លែងសម្រាប់ទុករថយន្តធំដែលឃាត់បានផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍