«ឧក្រិដ្ឋជន» ជាខ្សែភាពយន្តបែបស៊ើបអង្កេតថ្មីដែលទស្សនិកជនអាចចូលរួមវែកមុខឧក្រិដ្ឋជនបានទាំងអស់គ្នា
«ឧក្រិដ្ឋជន» គឺជាខ្សែភាពយន្តភាគបែបស៊ើបអង្កេតថ្មីមួយដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN & MyTV ក្នុងពេលឆាប់ៗនេះ។ ខ្សែភាពយន្តភាគដែលពីមួយវគ្គទៅមួយវគ្គគឺសុទ្ធសឹងតែបង្កប់នូវការស៊ើបអង្កេតវែកមុខរក ឧក្រិដ្ឋជន តាមកោសល្សវិច្ច័យលក្ខណៈវិទ្យាសាស្ត្រ និង ការពិនិត្យភស្តុតាងនានាដែលបន្សល់ទុកដោយជនសង្ស័យនៅក្នុងសាច់រឿង។
ឈុតឆាកនីមួយៗបង្កប់ទៅដោយអាថ៌កំបាំងដែលធ្វើឲ្យអ្នកទស្សនា ពិបាកវិនិច្ឆ័យថា តើតួអង្គមួយណាដែលជាឧក្រិដ្ឋជនពិតប្រាកដ។ ខ្សែភាពយន្តនេះក៏រួមចំណែកជួយដល់ទស្សនិជនឲ្យចេះ វិភាគ ចេះពិចារណា ពីអង្គហេតុនីមួយៗដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន។
បើចង់ជ្រាបច្បាស់ តើក្នុងវគ្គនីមួយៗមានរឿងរ៉ាវអ្វីខ្លះ កើតឡើង សូមកុំភ្លេចរងចាំទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់។ ហើយក៏ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង ២ ដល់ម៉ោង ៣ រសៀល។ បន្ថែមពីនេះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ វេលាម៉ោង ៥ និង ៣០នាទី រសៀល ទូរទស្សន៍ CTN នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃខ្សែភាពយន្តបែបស៊ើបអង្កេតមួយនេះផងដែរ នៅ Legend Cinema Eden Garden បឹងកក់៕
សូមទស្សនាវីដេអូ៖

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍