ខ្សែភាពយន្ត«អន្ទងវិញ្ញាណ» ដាក់សម្ពោធយប់មិញធ្វើឲ្យទស្សនិកជនអង្គុយមិនជាប់កៅអីរោងភាពយន្ត(មានវីដេអូ)
បន្ទាប់ពីចំណាយពេលវេលាថតអស់ពេលជាច្រើនខែ ទីបំផុតរឿង « អន្ទងវិញ្ញាណ» បានដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៤ ខែមករានេះតែម្តង ដោយភាពយន្តខ្នាតធំមួយនេះដាក់សម្ពោធនៅរោងភាពយន្ត Major Cineplex Aeon 2 ក្រោមការចូលរួមពីអ្នកតំណាងរោងភាពយន្ត សមាគមភាពយន្ត ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន។
រឿងនេះផងដែរបានបង្កប់ទៅដោយការតស៊ូរបស់ស្រ្តីម្នាក់ដើម្បីស្វែងរកគ្រូអន្ទងវិញ្ញាណ និងឈុតឆាកភ័យរន្ធត់ប្រទាក់ក្រឡាគ្នា ធ្វើឱ្យអ្នកទស្សនាភ័យជំនួសព្រមទាំងមិនមានពេលណាដែលធ្វើឲ្យទស្សនិកជនអាចស្រាកស្រាន្តបាននៅនឹងកៅអីរោងកុនឡើយ ។
ពីឈុតឆាកមួយទៅមួយសុទ្ធសឹងតែបង្ហាញពីទិដ្ឋភាពប្លែកៗ ជាពិសេសប្រទេសថៃ និងទស្សនីយភាពតាមខេត្តមួយចំនួនដែលធ្វើឲ្យទស្សនិកជនប្លែកភ្នែកចម្លែកអារម្មណ៍។
រឿង « អន្ទងវិញ្ញាណ» នេះបានធ្វើឲ្យទស្សនិកជនពិបាកនឹងអង្គុយជាប់ហើយស្រែកផ្អើលរោងកុនដោយសារតែ ឈុតឆាកស្រាវសាច់ទាំងខ្មោច បិសាច និងអាគមគាថាប្លែកៗដែលតំរូវឱ្យតួអង្គស្រីក្នុងរឿងធ្វើតាមពិតជាធ្វើឱ្យទស្សនិកជនតាមដានគ្រប់ឈុត។
រឿង « អន្ទងវិញ្ញាណ» គឺជាស្នាដៃថ្មីទី៤ របស់ផលិតកម្ម Wonderfilm Entertainment ដែលបានដាក់សម្ពោធកាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ នេះនៅផ្សារទំនើប AEON 2 ដោយមានវត្តមានផលិតករ និងសិល្បករសិល្បការីនីល្បីៗជាច្រើន។ ស្នាដៃថ្មីរបស់ផលិតកម្មនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ តទៅនៅគ្រប់រោងភាពយន្ត ។
លោក សែម វិសាល ដែលជាផលិតករនៅក្នុងរឿង « អន្ទងវិញ្ញាណ» បានឱ្យដឹងថា រឿងនេះគឺចំណាយដើមទុនច្រើនហួសពីការរំពឹងទុក ដោយសារតែលោកចង់ឱ្យរឿងមួយនេះមានគុណភាពល្អបំផុត ដើម្បីប្រកួតប្រជែងទីផ្សារ លោកថែមទាំងសង្ឃឹមថា រឿងថ្មីនេះបានទទួលការគាំទ្រដូចរឿង «ស្នូរជើងអ្នកណា» និង មិនចាញ់រឿង «ផ្ទះចិញ្ចឹមខ្មោច » ឡើយ៕
សូមទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍