តារាសម្តែង រឿន សារ៉ាត់ លង់ទឹកស្លាប់ នៅខេត្តកំពត ខណៈកំពុងដើរលេងកម្សាន្ត
ភ្នំពេញ ៖ តារាសម្ដែងវ័យក្មេង ដែលទើបប្រឡូកអាជីពសិល្បដំបូង គឺ លោក រឿន សារ៉ាត់ បានទទួលមរណភាពដោយលង់ទឹក កាលពីថ្ងៃទី២២ ខែមករា នៅដីឡូតិ៍មួយកន្លែងនាខេត្តកំពត ។ ក្រុមគ្រួសាររបស់លោក រឿង សារ៉ាត់ កំពុងមានការស្ដាយស្រណោះជាខ្លាំង ដែលមិនគួរណាកូនប្រុសរបស់គាត់ បានទទួលមរណភាពទាំងវ័យក្មេងបែបនេះសោះ ហើយជារឿងដែលស្មានមិនដល់ និង មិនអស់ចិត្ត ។
ការបាត់បង់ជីវិតរបស់លោក រឿន សារ៉ាត់ បានកើតឡើង ខណៈពេលដែលលោក កំពុងដើរលេងកម្សាន្តជាមួយលោក យូ ឌីស្កូ នៅឯខេត្តកំពត ហើយគាត់បានចុះមុជទឹក និងបានលង់ ដោយសង្រ្គោះមិនទាន់ ។
លោក អ៊ឹម ជីវ៉ា និង ក្រុមគ្រួសារ បានសូមអញ្ជើញបណ្ដាសិល្បករ សិល្បការនី មិត្តភក្តិជិតស្និទ្ធនៃសព អញ្ជើញចូលរួមពិធីបុណ្យសព ដើម្បីជួយរំលែកទុក្ខដល់ក្រុមគ្រួសានៃសព ដោយសារតែតារារូបនេះ មានជីវភាពក្រីក្រ ។
បើតាមលោក អ៊ឹម ជីវ៉ា សពលោក រឿង សារ៉ាត់ កំពុងត្រូវបានតម្តល់នៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា ។ សម្រាប់ទស្សនិកជនដែលមានបំណងចូលរួមមរណទុក្ខ អាចទំនាក់ទំនងលេខទូរស័ព្ទឪពុករបស់សព តាមរយៈលេខ 016 91 59 86 ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍