Connect with us

តោះ! មកមើលរូបភាពដ៏ផ្អែមល្ហែមរបស់ Kimmy ជាមួយ Mark Prin ក្នុងថ្ងៃកំណើតរបស់ខ្លួន

ថៃ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា Kimmy Kimberly ជាមួយ Mark Prin គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ដែលគ្រប់គ្នាតែងតែតាមដាន។
គូស្នេហ៍មួយគូនេះ តែងតែធ្វើអោយប្រិយមិត្តទាំងមានគូ និងមិនមានគូ រំជើបរំជួលជាមួយភាពផ្អែមល្ហែម និងកាយវិការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ។
ជាក់ស្តែងមុនថ្ងៃកំណើតរបស់ Kimmy ផ្ទាល់តែម្តង Kimmy បានចំណាយពេលវេលាដ៏ល្អូកល្អឺនជាមួយ Mark ជាលក្ខណៈឯកជននៅលើកោះមួយ នៅក្នុងប្រទេសថៃ។ បន្ទាប់មកក្នុងថ្ងៃកំណើតរបស់នាង នាងបានប្រារព្ធពិធីខួបកំណើតដោយមានវត្តមានក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធ និង Mark Prin ផងដែរ។
លើសពីនេះ Mark Prin ក៏បានបង្ហោះវីដេអូរបស់ Kimmy នៅក្នុងគណនី Instagram របស់ខ្លួនផ្ទាល់ទៀតផង ។ ចង់ដឹងថា គូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែមយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

Loading...

ពេញនិយម