Connect with us

តារាចម្រៀងស្រីម្នាក់ មានទេពកោសល្យ ដល់ថ្នាក់សារព័ត៌មានបរទេស ដាក់រហស្សនាមថា Cambodia’s Queen of Punk (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តក្នុងស្រុកមួយចំនួន ប្រាកដជាពុំទាន់បានស្គាល់ Vartey Ganiva នៅឡើយនោះទេ ។ វត្តី ជាតារាចម្រៀងថ្មី ដែលទើបប្រលូកចូលក្នុងវិស័យសិល្បបាន ២ឆ្នាំតែប៉ុណ្ណោះ។
វត្តី មានស្រុកកំណើតនៅខេត្តកណ្តាល ហើយជាកូនបងគេក្នុងចំណោមបងប្អូន៣នាក់ ។ វត្តី ជាតារាចម្រៀងម្នាក់ ដែលមានទេពកោសល្យខ្ពស់ក្នុងការច្រៀងទាំងភាសាខ្មែរ និងភាសាអង់គ្លេស ។ លើសពីនេះទៅទៀត កញ្ញា ក៏មានសមត្ថភាពក្នុងការនិពន្ធចម្រៀងខ្លួនឯងផងដែរ។
អ្វីដែលធ្វើអោយ វត្តី លេចធ្លោ និងប្លែកពីតារាចម្រៀងស្រីដទៃទៀត រហូតដល់់ថ្នាក់សារព័ត៌មានបរទេសអោយនាមជា Cambodia’s Queen of Punk នោះគឺ កញ្ញាជាតារាចម្រៀងស្រីចង្វាក់ផាំងរ៉ក (punk rock) តែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយវត្តី មិនមានចំណាប់អារម្មណ៍លើការច្រៀងបទចម្រៀងស្នេហាតែមួយមុខប៉ុណ្ណោះទេ ។


វត្តី ចូលចិត្តច្រៀងរៀបរាប់អំពីជីវិតពិត និងការរងគ្រោះរបស់មនុស្សស្រីមួយចំនួនធំ នៅប្រទេសកម្ពុជា ដែលពួកគាត់ត្រូវបានរងទុក្ខទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារប្តីប្រមឹក និងការប្រើអំពើហិង្សា ដែលជាបទចម្រៀងដែលមានលក្ខណៈអប់រំ ។
កាលពីឆ្នាំមុន វត្តី មានភាពជោគជ័យខ្លាំង ដោយបានចូលរួមច្រៀងក្នុងកម្មវិធីធំៗជាច្រើន និងបានលេចមុខតាមការប្រគុំតន្រ្តីនានាលើកញ្ចក់ទូរទស្សន៍ CTN និង MY TV ជាដើមផងដែរ។


វត្តី កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើបទចម្រៀងថ្មីរបស់ខ្លួន ដែលនឹងគ្រោងចេញសម្រាប់ឆ្នាំ ២០១៩ នេះ។
វត្តី បានប្រាប់ MYTV Plus ថា ក្តីសុបិន្តដ៏ធំបំផុតរបស់ខ្លួន គឺចង់រៀបចំកម្មវិធីប្រគុំតន្រ្តីផ្ទាល់ខ្លួនមួយ ដោយសង្ឃឹមថា នឹងមានប្រិយមិត្តជនជាតិខ្មែរចូលរួមការប្រគុំតន្រ្តីរបស់ខ្លួនអោយបានច្រើន ។


ចង់ដឹងថាចង្វាក់ផាំងរ៉ក (punk rock) មានលក្ខណៈដូចម្តេច សូមអញ្ជើញទស្សនាវីដេអូចម្រៀងបទ « ស្អែកយើងបែកគ្នា » ដែលគ្រប់គ្រងការផលិតដោយ TMS Cambodia ទាំងអស់គ្នា ៖

Loading...

ពេញនិយម