បាត់មុខមួយរយៈ កញ្ញា តាក់ ម៉ា បានលេចមុខក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍ MYTV
ភ្នំពេញ ៖ ក្រោយភាពស្ងប់ស្ងាត់ និងបាត់មុខពីការចេញបទចម្រៀងថ្មីៗ អតីតតារាចម្រៀងប្រចាំ ផលិតកម្ម M គឺ កញ្ញា តាក់ ម៉ា បានលេចមុខក្នុងវិស័យសិល្បជាថ្មីម្តងទៀត តែក្នុងនាមជាតារា សម្តែងភាពយន្តទៅវិញ ។
កន្លងមក ទស្សនិកជន និងអ្នកគាំទ្រជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការបាត់មុខកញ្ញា តាក់ ម៉ា ដោយសារមិនដែលឃើញមានចេញបទចម្រៀងថ្មីៗ និងការបាត់មុខពីកម្មវិធីប្រគុំតន្រ្តីនានា ។
ប៉ុន្តែថ្មីៗនេះ កញ្ញា តាក់ ម៉ា បានលេចមុខក្នុងការសម្តែងខ្សែភាពយន្តភាគទៅវិញ ហើយរឿងដែលកញ្ញា បានថតនោះ កំពុងតែពេញនិយមសម្រាប់ទស្សនិកជន ជាពិសេសយុវវ័យ ដោយមានការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក ។
ខ្សែភាពយន្តដែលកញ្ញា តាក់ ម៉ា កំពុងសម្តែងនោះ គឺ រឿង «ប្រអប់សំបុត្រ ចោលទុក្ខ» របស់ស្ថានីយទូរទស្សន៍ MYTV ដែលកំពុងធ្វើការចាក់ផ្សាយ ។
រឿង «ប្រអប់សំបុត្រចោលទុក្ខ» គឺជារឿង ដែលមានអត្ថន័យអប់រំជាច្រើនរបស់យុវវ័យក្នុងការសេពគប់មិត្ត និងការសប្បាយភ្លើតភ្លើនមិនខ្វល់ពីគ្រួសារ និង ការរៀនសូត្រ ។
បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចទស្សនារឿង «ប្រអប់សំបុត្រចោលទុក្ខ» រៀងរាល់ថ្ងៃ ច័ន្ទ ដល់ ព្រហស្បត្តិ៍ វេលាម៉ោង ៨ ដល់ម៉ោង ៩ យប់ តាមកញ្ចក់ទូរទស្សន៍ MYTV និង Page MYTV តែមួយគត់ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍