Connect with us

ស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ និង ចំណាយកាន់តែច្រើន គ្រួសារ ម៉ឺន ពិសិដ្ឋ សូមអំពាវនាវសប្បុរសជន !

​តារា​សម្តែង ម៉ឺន ពិសិដ្ឋ ដែល​​ជា​តួអង្គក្នុង​រឿង «​បេសកកម្ម​មួយ​» មានឈ្មោះថា ««​ ចា​វីន »» ត្រូវបាន​គ្រួសារ​ប​ញ្ជូ​ល​ទៅមន្ទីរពេទ្យ​រុស្ស៊ីសង្គ្រោះបន្ទាន់ កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅដោយលោកមានអាការ​ក្តៅខ្លួន​ខ្លាំង និង​សន្លប់​បាត់បង់​ស្មារតី មកដល់ពេលនេះ ស្ថានភាព​ជំងឺ​នៅ​មិនទាន់បាន​ប្រសើរ​ឡើយ ក្រោយពីសម្រាកព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​មួយរយៈ​ពេលមក។ តាមការបញ្ជាក់ពីក្រុមគ្រូសារលោក មឺុន ពិសិទ្ធ បានឲ្យដឹងច្បាស់ថាលោក មឺុន ពិសិទ្ធ មាន​ជំងឺ រលាកស្រោមខួរ និងរោគរបេង​ថែម​ទៀតផង ហើយស្ថានភាពជំងឺ​រវើរវាយធ្ងន់ធ្ងរ​ដដែល ដោយ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាតិ​ឱ្យ​ចេញពី​បន្ទប់​សង្គ្រោះ​នៅឡើយ ។​ ​

តារា​សម្តែង ម៉ឺន ពិសិដ្ឋ គឺជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ មាន​បងប្អូន​សរុប​ចំនួន ១១ នាក់ ដែល​រូបលោក​ជា​ជំហរ​រឹងមាំ​របស់​គ្រួសារ ប៉ុន្តែ​ពេលនេះ​លោកត្រូវបាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និងត្រូវចំណាយប្រាក់​រហូតដល់ ២០០ ដុល្លារ​ស្ទើរ​រាល់ថ្ងៃ លើ​ថ្លៃ​ពេទ្យ និង ថ្នាំផ្សេងៗ​ ទើប​បណ្តាលឱ្យ​គ្រួសារ​ប្រឈម​នឹង​ផលវិបាក ព្រមទាំង​ខ្វះខាត​ថវិកា​ក្នុងការ​ព្យាបាលទៀតផង ។​

​ហេតុដូចនេះហើយ ទើបក្រុមគ្រួសារ​របស់​លោក ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​សូមមេត្តា​ជួយ​សម្រាល​ក្នុងបន្ទុក​នេះ​ដោយយោគយល់ ព្រោះ​ពេលនេះ​គ្រួសារ​លោក​កំពុង​ប្រឈម​នឹង​ការខ្វះខាតយ៉ាងខ្លាំង។

បើ​សប្បុរសជន​មានបំណង​ចង់​ជួយ​ដល់​តារា​សម្តែងលោក ម៉ឺន ពិសិដ្ឋ អាច​ទាក់​ទង់​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 070 767 909 សូមអរគុណ៕

​ដោយ ៖ សាកល

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com