តើ អ្នកនាង សុគន្ធារី ភរិយាលោក សេម មានស្នេហាលួចលាក់មែនទេ?
ភ្នំពេញ ៖ មានការកត់សម្គាល់ថា មួយរយៈពេលនេះ លោក សេម ហាក់បីដូចជាមានអ្វីកើតក្នុងគ្រួសារ និងមើលទៅ ដូចជាមិនសប្បាយចិត្តសោះ ។
កន្លងទៅថ្មីៗនេះ លោក សេម ដែលជាកូនប្រុសរបស់អ្នកស្រី វិផាដា កំពុងត្រូវបានគ្រួសាររបស់លោក វីរ: ឈ្នានីសចង់យកទ្រព្យសម្បតិ្ត និងក្រុមហ៊ុនថែមទៀត ។
អ្វីដែលចាប់អារម្មណ៍ខ្លាំងថែមទៀតសម្រាប់លោក សេម គឺ គាត់ ហាក់ចាប់ផ្តើមប្រច័ណ្ឌប្រពន្ធរបស់គាត់ គឺ អ្នកនាង សុគន្ធារី ។ បន្ទាប់ពីបានឃើញប្រពន្ធ ដែលទើបរៀបការ នៅជាមួយគ្រូពេទ្យម្នាក់ ធ្វើអោយលោក សេម ចេះតែមួរម៉ៅ ហើយទៅផឹកស្រារហូតដល់យប់ ធ្វើអោយអ្នកនាង សុគន្ធារី កើតក្តីងឿងឆ្ងល់យ៉ាងខ្លាំង ។
បើចង់ដឹងច្បាស់ថា តើលោក សេម និង ភរិយា មានរឿងអ្វីកើតឡើង ឬ រឿងអ្វីដែលត្រូវលាក់បាំង នោះ សូមកុំភ្លេចទស្សនារឿង «ឆន្ទា» ដែលចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៧ ដល់ម៉ោង ៨ យប់ តាមកញ្ចក់ទូរទស្សន៍ CTN និង Page របស់ CTN ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍