Connect with us

ដឹងទេ តារាចម្រៀងនាយ ចឺម អាចរកចំណូលបាន ក្នុងមួយខែរហូតដល់ ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាចម្រៀង ដែលមានប្រភពចេញពីអ្នកកំប្លែងមួយរូប អាចរកចំណូលបានច្រើនជាងការសម្តែងកំប្លែងទៅទៀត ។ នាយ ចឺម ដែលជាតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ បានបង្ហើបប្រាប់ MYTV Plus អោយដឹងថា គាត់ពិតជាមានអារម្មណ៍រីករាយណាស់ ហើយសព្វថ្ងៃនេះ គឺ គាត់មានការងាររវល់ជាច្រើនជាមួយការច្រៀង ជាពិសេសកម្មវិធីប្រគុំតន្រ្តីនានា មិនដូចកាលពីលោក នៅជាតារាសម្តែងកំប្លែងនោះទេ ។ នាយ ចឺម ថា កាលពីនៅតារាកំប្លែង មិនសូវរវល់នោះទេ ដោយសារការសម្តែងកំប្លែងមានតែថ្ងៃសៅរ៍ និងអាទិត្យតែប៉ុណ្ណោះ ហើយចំណូល ក៏មិនសូវរកបានផងដែរ ។
បើតាមនាយ ចឺម ចំណូលបានប្រមាណ ២ម៉ឺនដុល្លារ ក្នុងមួយខែនោះ គឺបានមកពីការឡើងច្រៀងតាមកម្មវិធីប្រគុំតន្រ្តីនានា រួមទាំងការចេញបទចម្រៀងថ្មីៗ ។
នាយ ចឺម បានអោយដឹងថា លោក គ្រោងនឹងចេញបទចំរៀងថ្មីៗ នៅចុងខែមករានេះ ហើយសម្រាប់បទប្រពៃណីវិញ គឺ គាត់ នឹងចេញនៅដើមខែកុម្ភៈ សំរាប់ប្រជាពលរដ្ឋ រាំលេងកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម