គ្រូបង្វឹកក្រុម Qatar និយាយថា ក្រុមលោក អាចឈ្នះពានរង្វាន់ Asian Cup ២០១៩
អាស៊ី៖ យោងតាមលោក Felix Sanchez គ្រូបង្វឹកក្រុម Qatar បាននិយាយថា ក្រុមលោកអាចឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូង។
ក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ បានកក់កន្លែងរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅ Asian Cup ជាមួយជ័យជំជម្នះ ១-០ លើក្រុមអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ។ ការទាត់បាល់ FreeKick របស់កីឡាករ Bassam Al Rawi នៅពាក់កណ្តាលតង់ទី២ គឺគ្រប់គ្រាន់ក្នុងការផ្តល់ Qatar ឈ្នះយ៉ាងកក់ក្ដៅនៅកីឡដ្ឋាន Al Nahyan ។
ក្រុម Qatar នឹងបន្តទៅជួបកូរ៉េខាងត្បូង ក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានឈានមកដល់វគ្គនេះ លើកដំបូងរបស់ពួកគេ ដែលការប្រកួតនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ។
ទោះបីជាក្រុមរបស់លោក Sanchez នឹងក្លាយជាក្រុមដែលគេមើលរំលងក៏ដោយ ក៏គាត់មានជំនឿយ៉ាងមុតមាំទៅលើឱកាសក្នុងការបង្កើតប្រវត្តិសាស្រ្តនៃ Asian Cup។ លោក Sanchez បាននិយាយក្រោយពីការប្រកួតដែលបានទម្លាក់អ៊ីរ៉ាក់ថា ៖ “យើងអត់ធ្មត់ យើងត្រូវតែសម្របខ្លួន ។ នៅពេលដែលអ្នកឈានដល់ដំណាក់កាលនេះ អ្នកប្រាកដជាចង់ឈ្នះរាល់ការប្រកួត ហើយកីឡាកររបស់យើង បានបង្ហាញថា ពួកគេមានសមត្ថភាពអាចធ្វើបាន” ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍