Connect with us

Ronaldo បង្ហើបឲ្យដឹងថា លោក បានចាញ់ការភ្នាល់ជាមួយគ្រូបង្វឹក Juventus

អ៊ីតាលី៖ តារាឆ្នើមរបស់ Juventus កីឡាករ Cristiano Ronaldo បានបង្ហើបឲ្យដឹងថា គាត់បានចាញ់ការភ្នាល់ជាមួយគ្រូបង្វឹក Massimiliano Allegri នៅសប្តាហ៍នេះ។
ក្រោយពីភ្លាត់ទាត់បាល់ ១១ម៉ែត្រ មិនចូល ក្នុងជ័យជម្នះ ៣-០ លើក្លិប Chievo កាលពីថ្ងៃចន្ទ ខ្សែប្រយុទ្ធរូបនេះ បានសារភាពថា លោក និង គ្រូបង្វឹកក្រុមសេះបង្កង់ ភ្នាល់គ្នាលើការទាត់បាល់ប៉េណាល់ទី ។
Ronaldo បាននិយាយថា ៖ “វាជាការពិត ដែលខ្ញុំបានភ្នាល់ជាមួយគ្រូបង្វឹកថា ខ្ញុំ នឹងស៊ុតបាល់បញ្ចូលទាំងអស់ រាល់ទាំងបាល់ ១១ម៉ែត្រ នៅរដូវកាលនេះ ។ ខ្ញុំត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើរឿងនេះ ។ វាធ្វើឲ្យខ្ញុំរីករាយ ដែលដឹងថា ការចូលរួមចំណែករបស់ខ្ញុំ ត្រូវបានកោតសរសើរដោយគ្រូបង្វឹក និងមិត្តរួមក្រុម ។ ពួកគេ ពិតជាបានស្វាគមន៍ខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំចង់សងការទុកចិត្ត និងការគាំទ្ររបស់ពួកគេដោយការខិតខំ”។
គួរបញ្ជាក់ផងដែរថា Juventus ដែលមាន ៩ពិន្ទុ នៅលើក្រុមលេខ២ Napoli ក្នុងតារាង Serie A នឹងធ្វើដំណើរទៅកាន់ទឹកដី Lazio នៅថ្ងៃអាទិត្យខាងមុខនេះ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម