Connect with us

ការស្វែងរកយន្តហោះរបស់ខ្សែប្រយុទ្ធ Cardiff City ត្រូវបានផ្អាក ខណៈអ្នកគាំទ្រចាប់ផ្ដើមធ្វើការបួងសួង

បារាំង៖ ជារឿងគួរឲ្យរន្ធត់មួយសម្រាប់ពិភពបាល់ទាត់ ករណីបាត់យន្តហោះធុនស្រាលមួយគ្រឿងពីរ៉ាដា កាលពីថ្ងៃច័ន្ទ ដែលមានកីឡាករ Emiliano Sala ជាអ្នកដំណើរម្នាក់នៅលើនោះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៨ឆ្នាំ បានស្ថិតនៅលើយន្តហោះដែលបានបាត់ខ្លួន ខណៈដែលកំពុងធ្វើដំណើរពីទីក្រុង Nantes ដល់ទីក្រុង Cardiff នៅយប់ថ្ងៃច័ន្ទ។
ប៉ូលីស បានផ្អាកការស្វែងរក Sala ដោយសារតែគ្មានសញ្ញាណាមួយជាតម្រុយនៃការបាត់យន្តហោះរបស់ខ្សែប្រយុទ្ធរបស់ក្លិប Cardiff City ឡើយ។
ក្រុមអ្នកគាំទ្រមួយចំនួន បានចាប់ផ្តើមគោរពវិញ្ញាណក្ខន្ធដល់ Sala នៅក្រៅទីលាន Cardiff City ខណៈដែលការជួបជុំ ត្រូវប្រារព្ធធ្វើឡើងដោយក្រុមអ្នកគាំទ្រ Nantes កាលពីថ្ងៃអង្គារ។ ជាមួយនេះ ការប្រកួតរវាងក្រុម Nantes ជាមួយក្រុម Entente SSG ក្នុងពាន Coupe de France ដែលនឹងលេងនៅថ្ងៃពុធនេះ ក៏ត្រូវបានពន្យារពេលផងដែរ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម