Connect with us

Henry បញ្ជាក់ថា គាត់ព្រួយបារម្ភខ្លាំងពីស្ថានភាព និងអនាគតក្លិប ជាងអនាគតខ្លួន

បារាំង៖ គ្រូបង្វឹករបស់ក្លិប Monaco លោក Thierry Henry បានបញ្ជាក់ថា គាត់មានការព្រួយបារម្ភខ្លាំងជាងមុនពីស្ថានភាព និងអនាគតរបស់ក្លិប ជាងអនាគតខ្លួន។
អតីតកីឡាករ Arsenal បានចូលដឹកនាំក្លិបចាស់របស់គាត់កាលពីខែតុលា ប៉ុន្តែរូបលោកនៅតែមិនអាចជួយស្រោចស្រង់ក្លិបនេះបាន នៅរដូវកាលនេះ ដោយការខិតខំប្រឹងប្រែងក្នុងតំបន់កាត់ចោលនៅក្នុងក្របខ័ណ្ឌ Ligue 1 ។ ម្យ៉ាងវិញទៀត Monaco ក៏បានធ្លាក់ចេញពីពាន Coupe de France ក្រោយបរាជ័យ ៣-១ ទល់ក្រុម Metz កាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានឲ្យដឹងថា រាល់ការសម្រេចចិត្តលើអនាគតរបស់គាត់ គឺស្ថិតនៅក្នុងដៃម្ចាស់ក្លិប ។ Henry បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ អនាគតរបស់ខ្ញុំស្ថិតក្នុងដៃម្ចាស់ក្លិប។ អ្វីដែលខ្ញុំបារម្ភកាន់តែខ្លាំង គឺរឿងអនាគតរបស់ក្លិប។ មិនចាំបាច់សួរសំណួរដដែលនោះទេ ខ្ញុំនឹងឆ្លើយដដែលដូចគ្នា។ ដូចគ្នានេះដែរ Atletico Madrid ក៏ធ្លាប់កាត់ចោលកាលពីទសវត្សរ៍ទី ៩០ ជាមួយកីឡាករដែលខ្លាំងជាងយើង ហើយក្លិប Zaragoza ថ្មីៗនេះក៍ដូចគ្នា។ អ្វីដែរយើងផ្តោតពេលនេះ គឺការប្រកួតក្នុងលីហ្គ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម