Connect with us

កូរ៉េខាងត្បូង បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ASIAN CUP ២០១៩ ប៉ុន្តែអ្នកគាំទ្រ SPURS មិនសប្បាយចិត្តទៅវិញ

អាស៊ី ៖ កាលពីម្សិលមិញនេះ Son Heung-min ដែលជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានដឹកនាំក្រុមទទួលបានជោគជ័យលើក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ២ ទល់ ១ យ៉ាងពិបាកបំផុត ពីព្រោះការប្រកួតនេះ គឺត្រូវលេងថែមម៉ោងដល់ទៅ ១២០នាទី ទើបស្វែងរកអ្នកឈ្នះឃើញ ។ ប៉ុន្តែអ្នកគាំទ្ររបស់ក្រុម Tottenham Hotspur ហាក់ដូចជាមិនសូវសប្បាយចិត្តទៅវិញ ។

មូលហេតុដែលធ្វើឲ្យអ្នកគាំទ្ររបស់ក្លិបនៅលីគកំពូលអង់គ្លេស មិនសូវជាសប្បាយចិត្ត គឺអាច មកពីខ្លាច Son Heung-min រងរបួស ពីព្រោះពេលនេះ ខ្សែប្រយុទ្ធធំរបស់ក្រុម គឺ Harry Kane កំពុងសម្រាកព្យាបាលរបួសរហូតដល់ខែមីនា បន្ទាប់ពីក្រុម Tottenham បានប្រកួតចាញ់ Manchester United ១ទល់ ០ ។

បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទទួលបានជ័យជំនះ Instagram របស់ក្លិប Tottenham Hotspur បានបង្ហោះអបអរសាទរ ប៉ុន្តែក្រោយមក ក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការមិនសប្បាយចិត្ត ដែលតារាបាល់ទាត់រូបនេះ ត្រូវបន្តលេងឲ្យក្រុមជម្រើសជាតិរបស់គេ ។ នៅរដូវកាលនេះ Son ដែលមានអាយុ ២៦ឆ្នាំ មានទម្រង់លេងយ៉ាងល្អឲ្យក្លឹប Tottenham ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៩គ្រាប់ក្នុងការប្រកួត ២៨លើក។
ខាងក្រោមនេះ គឺជាប្រតិកម្មមួយចំនួនរបស់អ្នកគាំទ្រក្លិប Spurs ដែលមានបំណងចង់ឲ្យក្រុមកូរ៉េខាងត្បូងចាញ់ និងចង់ឲ្យ Son វិលត្រឡប់មកលេងក្នុងលីគកំពូលអង់គ្លេសវិញឆាប់ៗ ៖

Loading...

ពេញនិយម