Guardiola ដឹងថា Otamendi មិនសប្បាយចិត្តនៅ ManCity ហើយអាចចាកចេញបាន
អង់គ្លេស៖ លោក Pep Guardiola ទទួលស្គាល់ថា Nicolas Otamendi មិនសប្បាយចិត្តនៅ Manchester City ដោយសារតែមិនសូវបានចូលលេងពេញលេញ ហើយក៍បានបញ្ជាក់ផងដែរថា កីឡាករ អាចចាកចេញបាន បើមិនសប្បាយចិត្តនៅទីនេះ ។
Otamendi កំពុងតែប្រកួតប្រជែងជាខ្លាំងជាមួយប្រធានក្រុម Vincent Kompany, John Stones និង Laporte ដើម្បីរកកៅអីជម្រើស១១នាក់នៅតំបន់ការពារកណ្តាល ខណៈកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ទើបតែបានលេងក្នុងក្របខ័ណ្ឌ Premier League បានចំនួន ៨ដងប៉ុណ្ណោះក្នុង រដូវកាលនេះ។
លោក Guardiola បានសារភាពថា ករណីនេះ កំពុងក្លាយជារឿងឈឺក្បាលមួយដើម្បីរក្សាកីឡាករដូចជា Otamendi ស្របពេល ManCity កំពុងត្រូវប្រកួតប្រជែងពានចំនួន ៤ នៅរដូវកាលនេះ។ អ្នកចាត់ការក្រុមមេឃខៀវ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា « Otamendi មិនសប្បាយចិត្តទេ ខ្ញុំមិនមានចម្លើយទេ។ នៅពេលដែលគាត់លេង គឺសប្បាយចិត្ត នៅពេលគាត់មិនបានលេង គឺមិនសប្បាយចិត្ត ហើយខ្ញុំមិនដឹងថា អាចធ្វើអ្វីបាននោះទេ » ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍