Connect with us

តើឈ្មោះក្រុមចម្រៀងនារីកូរ៉េថ្មី ITZY របស់ផលិតកម្ម JYP នេះ មានន័យដូចម្តេចដែរ (មានវីដេអូ) ?

កាលពីពេលថ្មីៗនេះ MYTV Plus បានចុះផ្សាយពីការបង្កើតក្រុមចម្រៀងនារីថ្មីមួយក្នុងផលិតកម្មយក្សរបស់កូរ៉េខាងត្បូង JYP ដែលមានឈ្មោះថា ITZY។ ពេលនេះ MYTV Plus នឹងជម្រាបជូនទៅកាន់ប្រិយមិត្ត ថាតើឈ្មោះ ITZY នេះមានន័យយ៉ាងដូចម្តេច។
នៅក្នុងវីដេអូខ្លី teaser ដំបូងរបស់ក្រុមថ្មីនេះ ឈ្មោះ ITZY ត្រូវបានគេអានថា «있지» ក្នុងភាសាកូរ៉េ ដែលមានន័យថា «មាន» ឬក៏ «There is» ក្នុងភាសាអង់គ្លេស។ ហើយឈ្មោះនេះ ត្រូវបានគេបកស្រាយលម្អិតនៅក្នុងបណ្តាញសង្គម Twitter ដែលមានន័យថា « គេដាក់ឈ្មោះថា ITZY នេះពីព្រោះ ក្រុមនេះនឹងផ្តល់នូវចំណីអារម្មណ៍គ្រប់យ៉ាងដែលប្រិយមិត្តតែងតែចង់បាន»។ ដោយសារសម្រស់ស្រស់ស្អាត និងទេពកោសល្យដូចជា ITZY នេះគេរំពឹងទុកថា ក្រុមចម្រៀងនារីថ្មីមួយនេះនឹងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់ក្រុមចម្រៀងនារីរៀមច្បងនោះទេ៕

សូមទស្សនាវីដេអូ៖

អត្ថបទដោយ៖ ណារ៉ូត

Loading...

ពេញនិយម