Connect with us

នាយ កុយ ត្រូវគេងលើពូក៣ខែ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍

ក្រោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តារាកំប្លែងនាយ កុយ ត្រូវបានគ្រូពេទ្យឱ្យ សម្រាកព្យាបាលជំងឺរយៈពេល៣ខែ ដើម្បីអោយឆ្អឹងកែងដៃរបស់គាត់មានសភាពធូរស្រាលឡើងវិញ ហើយតំរូវឱ្យសម្រាកលើពូកចំនួន៣ខែ។ ទើបគ្រូពេទ្យអនុញ្ញាតឱ្យគាត់ចួលរួមសម្តែងឡើងវិញបាន។ កាលពីម្សិលមិញនេះ ក្រុមការងារសមាគមន៍សិស្ប:ដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមរួមមានលោក អ៊ឹម ជីវ៉ា ចូលរួមសួរសុខទុក្ខផងដែរ មិនត្រឹមតែប៉ុណ្ណោះគេក៏ឃើញមានដៃគូជិតស្និទ្ធចាក់ទឹកមិនលិចរបស់នាយ កុយ គឺ នាយ ក្រឹមបានឈ្លៀតមកសួរសុខទុក្ខផងដែរ។
នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍យើងឃើញថាមានទស្សនិកជនជាច្រើនបានចូលបញ្ចេញមតិយោបល់ថា «សូមឱ្យលោកកុយឆាប់ជាសះស្បើយពីជំងឺ» ។ យ៉ាងណាមិញនាយ កុយ គាត់គ្រាន់តែសំរាកមួយរយៈតែប៉ុណ្ណោះ ហើយគាត់នឹងចូលរួមសម្តែងឡើងវិញក្នុងរយៈពេល៣ខែនេះ៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម