Connect with us

CTN និង MYTV នឹងចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរបែបស៊ើបអង្កេតដំបូងគេ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យភាពយន្តខ្មែរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទស្សន៍។ លើសពីនេះទៀត គេសង្កេតឃើញមានការរីកចម្រើនទាំងផ្នែកបច្ចេកទេសក្នុងការថត ការចាប់ប្លង់ ព្រមទាំងសមត្ថភាពក្នុងការសម្តែងរបស់តួនីមួយៗ។
ស្របពេលជាមួយគ្នានេះដែរ ស្ថានីយ៍ទូរទស្សន៍ CTN និង MYTV តែងតែជំរុញឱ្យមានការផលិត និងចាក់បញ្ចាំងភាពយន្តភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ប្រភេទផ្សេងៗគ្នាដើម្បីបំរើដល់ចំណីអារម្មណ៍របស់ទស្សនិកជនគ្រប់ៗរូប។

ជាក់ស្តែងកាលពីម្សិលមិញ ស្ថានីយ៍ទូរទស្សន៍ CTN បានរៀបចំពិធីសម្ពោធជាផ្លូវការ ខ្សែភាពយន្តភាគទូរទស្សន៍របស់ខ្លួនរឿង «ឧក្រិដ្ឋជន» ដែលជាខ្សែភាពយន្តបែបស៊ើបអង្កេតថ្មីស្រឡាងប្រចាំឆ្នាំ ២០១៩ របស់ខ្លួន នៅរោងភាពយន្ត Legend Cinema សាខា Eden Garden។ ពិធីសម្ពោធនេះមានការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនកុះករ ដោយពួកគាត់បានប្រាប់មកកាន់ MYTV Plus ថាពួកគាត់ពិតជាមានអារម្មណ៍រំភើបនៅពេលដែលកូនខ្មែរមានសមត្ថភាពក្នុងការផលិតភាពយន្តបែបស៊ើបអង្កេតថ្មីមួយនេះ ហើយភាពយន្តនេះផ្ទាល់បង្ហាញពី ការធ្វើកោសល្សវិច្ច័យលក្ខណៈវិទ្យាសាស្ត្រ និង ការពិនិត្យភស្តុតាងនានាដែលបន្សល់ទុកដោយជនសង្ស័យជាដើម។ ចំនែកខាងផលិតករវិញ មានការរំពឹងទុកខ្ពស់ថារឿងនេះនឹងទទួលបានការគាំទ្រពីទស្សនិកជន ហើយសង្ឃឹមថារឿងនេះនឹងធ្វើឱ្យទស្សនិកជនចូលរួមវិភាគវែកញែកអង្គហេតុនានានៅក្នុងសាច់រឿងទាំងអស់គ្នា។


បើចង់ជ្រាបច្បាស់ តើក្នុងវគ្គនីមួយៗមានរឿងរ៉ាវអ្វីខ្លះកើតឡើង សូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តរឿង «ឧក្រិដ្ឋជន» ដែលនឹងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់។ ហើយក៏មានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MYTV វេលាម៉ោង ២ ដល់ម៉ោង ៣ រសៀល រៀងរាល់ថ្ងៃអាទិត្យ៕


អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម