Connect with us

គជបបានផ្ញើសារជារៀងរាល់ថ្ងៃទៅកាន់ទូរស័ព្ទដៃជាង៥លានលេខ

ដើម្បីជាការជូនដំណឹង និងព័ត៌មានផ្សេងៗទាក់ទងនឹងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃ ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ គជប បានសរុបការងារ និងរបាយណ៍របស់ខ្លួនមួយចំនួនដែលរួមមាន ដូចជាការ SMS ជារៀងរាល់ថ្ងៃទៅកាន់ទូរស័ព្ទដៃចំនួនជាង៥លានទូរស័ព្ទដៃ។ បន្ថែមលើនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប ក៍បានរៀបចំនូវការផ្ដល់សេវាព័ត៌មាន និងភាពងាយស្រួលជាច្រើនទៀតផងដែរ ដល់អ្នកបោះឆ្នោត ដែលមានដូចជា៖
-ស្វែងរកឈ្មោះម្ចាស់ឆ្នោតតាមរយៈទូរស័ព្ទដៃ voterlist KH (app)
-ស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត www.voterlist.org.kh
– Google map នាំម្ចាស់ឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត www.pollingstation.org.kh
-សំណួរ-ចម្លើយ អំពីម្ចាស់ឆ្នោតតាមរយៈសេវាទូរស័ព្ទមិនគិតថ្លៃ 18002018 (សេវាមណ្ឌលព័ត៌មាន-Call Center)
-តាមដានការផ្សាយរបស់វិទ្យុ និងទូរទស្សន៍អនឡាញ តាមរយៈ CamNECNews (app)

សូមបញ្ជាក់ថា ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះមានចំនួនជិត ៨លាន៤សែននាក់ និងការិយាល័យបោះឆ្នោតចំនួន ២២៩៦៧ ការិយាល័យ៕
អត្ថបទ៖ MyTV Plus

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម