ផលិតករដឹកនាំរឿងលោក ហ៊ុយ យ៉ាឡេង បង្ហើបពីគន្លឹះជោគជ័យដល់យុវជនជំនាន់ក្រោយ
ផលិតករដឹកនាំរឿងដ៏ល្បីម្នាក់បានចុះផ្តល់បទពិសោធន៍ដល់យុវវ័យជំនាន់ក្រោយឱ្យទទួលបានជោគជ័យសម្រាប់គោលដៅនៃជីវិតរបស់ខ្លួន។ លោក ហ៊ុយ យ៉ាឡេង ជាផលិតករដឹកនាំរឿង «វិកលចារឹក» និង «រឿង ធ្មប់» បានចូលរួមផ្តល់បទពិសោធន៍ដល់ប្អូនៗយុវវ័យនៅអង្គការ «ស្នាមញញឹមនៃកុមារ» ហៅកាត់ថា «PSE» ដើម្បីអោយគាត់បានដឹងពីទិសដៅនៃជីវិត តើគាត់ត្រូវធ្វើអ្វីសម្រាប់អនាគតរបស់គាត់។ លោក យ៉ាឡេង បានបញ្ជាក់ថាតើអ្វីជាជោគជ័យដែលស្ថិតនៅក្នុងបេះដូងរបស់ប្អូន ហើយគាត់បាននិយាយថា ៖
«កែវភ្នែករបស់ពួកប្អូនដូចជាកែវភ្នែកបងកាលនៅពីក្មេងដូច្នោះដែរក្តីស្រឡាញ់ក្តីស្រមៃកំពុងតែរវើរវាយក៏ប៉ុន្តែសូមប្អូនសួរបេះដូងខ្លួនឯងឱ្យបានច្រើនដងថាតើយើងចង់ធ្វើអ្វីឱ្យប្រាកដ។ នៅពេលដែលបេះដូងអ្នកប្រាប់អ្នកច្បាស់ហើយថាអ្នកស្រឡាញ់អ្វី ចង់ធ្វើអ្វីឱ្យប្រាកដហើយហើយសច្ចាថាស្រឡាញ់ស្មើជីវិត និងបម្រើជំនាញនោះអស់មួយជីវិតហើយ សូមតស៊ូខិតខំធ្វើវាទោះបីជាដួល ឬ បរាជ័យយ៉ាងណាក៏ដោយត្រូវងើបឡើងវិញដើម្បីចាប់ក្តីសច្ចានោះឱ្យបាន។ បងមានថ្ងៃនេះនៅចំពោះមុខប្អូនក៏ធ្លាប់ដួលដូចគ្នាដូចនេះបងសូមជូនពរប្អូនទាំងអស់គ្នាសូមទទួលបានជោគជ័យក្នុងការតាមចាប់ក្តីស្រមៃរបស់ខ្លួន។»
ពិតជាពិសេសណាស់សម្រាប់ប្អូនៗដែលមាន ផលិតករភាពយន្ត ក៏ដូចជាអ្នកសម្តែងដ៏ល្បីមួយរូបនេះ ផ្តល់ឱកាសមកចែកចាយបទពិសោធន៍។ ខណៈនេះផងដែរលោក ហ៊ុយ យ៉ាឡេង បានប្រាប់ MYTV Plus ថាខ្សែភាពយន្តខ្នាតធំរឿង «ទារុណកម្មខ្មោច» នឹងចាក់បញ្ចាំងតាមរោងភាពយន្តនានា នៅថ្ងៃទី២៨ ខែកុម្ភ: ខាងមុខនេះ។ ភាពយន្តមួយនេះគឺជាក្តីរំពឹងរបស់អ្នកគាំទ្ររបស់គាត់រយៈពេលមួយឆ្នាំមកហើយបន្ទាប់ពីភាពយន្ត«ធ្មប់»របស់គាត់ទទួល បានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍