Connect with us

របួសរបស់ Neymar ជាក្ដីព្រួយបារម្ភរបស់ PSG ពេលប៉ះ ManUtd

បារាំង៖ Paris Saint-Germain បានឲ្យដឹងថា ខែ្សប្រយុទ្ធឆ្នើមរបស់ខ្លួន កីឡាករ Neymar បានរងរបួសជើងចំកន្លែងចាស់ ដែលជាក្ដីបារម្ភធ្វើឲ្យរូបគេ អាចនឹងខកខានការប្រកួតសំខាន់ពេលប៉ះ Manchester United ខែក្រោយផងដែរ។

អតីតខ្សែប្រយុទ្ធរបស់ Barcelona ត្រូវក្រុមគ្រូពេទ្យពិនិត្យរួចក៏ត្រូវចាកចេញពីទីលាន អំឡុងពេលការប្រកួតពានរង្វាន់ French Cup ខណៈចប់ការប្រកួតនោះ PSG បានយកឈ្នះទៅលើ Strasbourg ក្នុងលទ្ធផល ២-០ ឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាបន្ដ។

ក្រុមយក្សបារាំង នៅមិនទាន់ប្រកាសពីរយៈពេលដែលកីឡាករអន្តរជាតិប្រេស៊ីល ត្រូវនៅក្រៅទីលាននោះទេ ហើយក៏មិនទាន់ដឹងពីទំហំអាការៈរបួសផងដែរ។ ប៉ុន្តែ វាអាចនឹងជះឥទ្ធិពលអាក្រក់ដល់ក្លិបដែរ ពេលដែលពួកគេត្រូវត្រៀមខ្លួនដើម្បីប្រកួតទល់ក្រុមបិសាចក្រហមក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុម នាខែក្រោយនេះ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម