ផ្លូវការហើយ Chelsea ចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធ Higuain ពីក្លិប Juventus
អង់គ្លេស៖ Chelsea បានចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្លិប Juventus សម្រាប់ការប្រកួតដែលនៅសេសសល់។ នៅក្នុងការខ្ចីជើងនេះដែរ ក៏មានជម្រើសក្នុងការទិញក្នុងតម្លៃ ៣៦លានអឺរ៉ូ នៅពេលកុងត្រាខ្ចីផុតកំណត់ តែបើការចរចាទិញមិនត្រូវរ៉ូវគ្នារវាងក្លិបទាំង២ នោះ ក្រុមតោខៀវ ក៏មានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងខ្ចីជើងរហូតដល់ខែមិថុនាឆ្នាំ ២០២០ ក្នុងតម្លៃ ១៨លានអឺរ៉ូ។
Higuain បាននិយាយថា៖ “នៅពេលឱកាសដើម្បីចូលរួមជាមួយ Chelsea បានមកដល់ ខ្ញុំត្រូវតែចាប់យកវា។ នេះគឺជាក្រុមមួយដែលខ្ញុំតែងតែចូលចិត្ត និងមានប្រវត្តិជាច្រើន ហើយពួកគេលេងនៅក្នុងក្របខ័ណ្ឌ Premier League ជាលីហ្គដែលខ្ញុំតែងតែចង់ទៅលេង”។
ខណៈដែលកិច្ចព្រមព្រៀងជាមួយក្លិបចាស់ មិនត្រូវបានបញ្ចប់មុនថ្ងៃពុធ ដូច្នេះ រូបគាត់មិនអាចលេងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ជាមួយនឹង Tottenham នៅថ្ងៃព្រហស្បតិ៍បានឡើយ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍