Barcelona ផ្ដួល PSG និង ManCity ដោយទិញបានខ្សែបម្រើឆ្នើម De Jong របស់ក្លិប Ajax
អេស៉្បាញ៖ Barcelona បានផ្ដួលគូប្រជែងធំៗដូចជា PSG និង Man City ដោយបានចុះហត្ថលេខាយកកីឡាករ Frenkie de Jong របស់ក្រុម Ajax ក្នុងតម្លៃ៦៥លានផោន។
ខ្សែបម្រើវ័យ ២១ឆ្នាំ ដែលលេងនៅតំបន់ការពាររូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកអេស៉្បាញ ប៉ុន្តែ De Jong ត្រូវបន្តលេងនៅ Ajax ដល់ចប់រដូវកាលនេះ និងចូលរួមលេងជាមួយ Barca នៅរដូវកាលក្រោយ។
កីឡាករវ័យក្មេងអន្តរជាតិហូឡង់នេះ បានចូលរួមជាមួយ Ajax ពីក្លិប Willem II កាលពីឆ្នាំ ២០១៥ និងលេងបាន ៦៥លើកសម្រាប់ក្រុម Amsterdam ហើយក៏បានបង្ហាញខ្លួន ៥លើកផងដែរសម្រាប់ប្រទេសរបស់គេ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍