Connect with us

Cristiano Ronaldo ចូលធ្វើតេស្តសុខភាពនៅ Juventus ក្រោមការស្វាគមន៍ពីអ្នកគាំទ្រជាច្រើន

អ្នកគាំទ្រ ជាច្រើនបានមករង់ចាំយ៉ាងរំភើបដើម្បីស្វាគមន៍ការមកដល់ របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បីធ្វើតេស្តសុខភាព មុនបង្ហាញខ្លួនអោយ Juventus ជាផ្លូវការ។

កីឡាករព័រទុយហ្គាល់ បានដើរចូលពិនិត្យសុខភាពនៅមជ្ឈមណ្ឌល ជេ មេដីខល (J Medical) របស់ក្លិបសេះបង្កង់ ជាប់នឹងកីឡដ្ឋាន អាលៀនស្ស ស្តេដៀម (Allianz Stadium) តែម្តង។ នាឱកាសនោះ អ្នកគាំទ្រទាំងអស់សុទ្ធតែ ស្រែកអបអរដូចគ្នាថា បុរសវ័យ៣៣ឆ្នាំនឹងជាអ្នកនាំជ័យជំនះ UEFA Champions League មកអោយ Juventus។

គួរបញ្ជាក់ថា Ronaldo បានមកចូលរួមក្លិបនៅលីគកំពូលអ៊ីតាលី ដោយមានតម្លៃ ១០០លានអឺរ៉ូ និងកិច្ចសន្យា៤ឆ្នាំ។ រូបគេបានបញ្ចប់ដំណើរផ្សងព្រេងរយៈពេល៩រដូវកាល នៅក្លិបលីគកំពូលអេស្ប៉ាញ Real Madrid ដោយសម្រេចសមិទ្ធផលជាច្រើនដូចជា La Liga ២សម័យ, Copa del Rey ២សម័យ, UEFA Champions League ៤សម័យ, UEFA Super Cup ២សម័យ និង FIFA Club World Cup ៣សម័យផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com