Real Madrid ដណ្ដើមកៅអីពី Manchester United ជាក្លិបរកប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងពិភពលោក
បរទេស៖ យោងតាមកាសែត Deloitte Football Money League បានឲ្យដឹងថា Real Madrid បានដណ្ដើមកៅអីពី Manchester United ជាក្លិបរកប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងពិភពលោក។
ម្ចាស់ជើងឯក UCL ៣សម័យកាល បានក្លាយជាក្លិបដំបូងគេដែលរកបានប្រាក់ចំណូលជាង ៧៥០លានអឺរ៉ូ ក្នុងតួលេខដែលប្រមូលបានសម្រាប់រដូវកាល ២០១៧-១៨ ហើយបានវិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់របស់ពួកគេវិញដោយឈរនៅលេខរៀងទី១ ដែលកាន់កាប់កាលពីឆ្នាំ ២០១៤-១៥ ។
ក្រុមម្ចាស់ជើងឯកអេស៉្បាញ Barcelona បានទៅលេខ២ ខណៈពេលក្រុមបិសាចក្រហមធ្លាក់មកលេខ៣ ហើយមានតែក្លិបមកពីក្របខ័ណ្ឌ Premier League ទេ ដែលមានចំនួនច្រើនជាងគេដល់ទៅ ៦ នៅក្នុងក្រុមកំពូលទាំង ១០៕
- Real Madrid – ៧៥០.៩ លានអឺរ៉ូ
- Barcelona – ៦៩០.៤ លានអឺរ៉ូ
- Manchester United – ៦៦៦ លានអឺរ៉ូ
- ក្លិប Bayern Munich – ៦២៩.២ លានអឺរ៉ូ
- Manchester City – ៥៦៨.៤ លានអឺរ៉ូ
- Paris Saint-Germain – ៥៤១.៧ លានអឺរ៉ូ
- Liverpool – ៥១៣.៧ លានអឺរ៉ូ
- Chelsea – ៥០៥.៧ លានអឺរ៉ូ
- Arsenal – ៤៣៩.២ លានអឺរ៉ូ
- Tottenham – ៤២៨.៣ លានអឺរ៉ូ
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍