Connect with us

ថ្ងៃខួបកំណើតកញ្ញា ប៊េននី យ៉ាំង លើកនេះមិនមានអីធំដុំទេគ្រាន់តែ…

ម្សិលមិញតារាសម្តែងបិទម៉ាស់ច្រមុះ កញ្ញា ប៊េននី យ៉ាំ បានប្រារព្ធខួបកំណើតមួយក្នុងសភាពស្ងប់ស្ងាត់ដោយមិនមានការចូលរួមពីតារាផ្សេងៗនោះឡើយ។ តែវាពិតជាពិសេសសំរាប់កញ្ញាទៅវិញ ដោយខួបកំណើតរបស់គាត់បានបង្ហាញនូវភាពរីករាយបែបសមញ្ញជាមួយនិងអ្នកគាំទ្ររបស់គាត់ទោះមិនមានការចូលរួមពីតារាណាម្នាក់ឡើយ គ្រាន់តែមានការចូល Comment ពីកញ្ញា ទឹម រដ្ឋា និងអ្នកគាំទ្រពាក្យ ជូនពរ «រីករាយថ្ងៃកំណើត» ។
ខួបកំណើតរបស់កញ្ញា ប៊េននី យ៉ាំង ធ្វើនៅក្នុងហាងដ៏តូចមួយ តែមានការចូលរួមពីអ្នកគាំទ្រ
របស់ កញ្ញាច្រើនគួរសម។ ទោះជាយ៉ាងណា ប៊េននី យ៉ាំងក៏រីករាយនិងអរគុណដល់ប្អូនៗគាត់ដែលបានធ្វើខួបឱ្យ រូបគាត់ ហើយបាននិយាយថា «មិនធំមែនតែសប្បាយចិត្ត»៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម