Connect with us

មង្គលការ VJ Nana បានបង្កប់នូវបីចំណុចដែលអ្នកនឹកស្មានមិនដល់ !

ទស្សវត្សនៃចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់កញ្ញា នាង សុវ៉ាតនា (VJ NaNa) និងលោក ហាក់ បញ្ញារ័ត្ន បានបញ្ចប់ភាពនូវលីវរបស់ខ្លួនកាលពីរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដោយមានភ្ញៀវកិត្តិយសជាច្រើននាក់បានចូលរួមធ្វើជាសាក្សី និងអបអរសាទរ។

VJ NaNaដែលគេស្គាល់ថាជាពិធីការនីក្នុងកម្មវិធី «ជោគជ័យ» របស់ទូរទស្សន៍ MyTV បានរៀបចំមង្គលការរបស់ខ្លួនដោយ បានបង្កប់នូវ លក្ខណៈពិសេសចំនួនបីចំណុច ដែលចំណុចខ្លះយើងមិនធ្លាប់បានឃើញពីមុនមកឡើយនៅកម្ពុជា។

  • ទី១ ៖ មិនមានភេសជ្ជៈជាតិអាលកុល ដើម្បីទទួលភ្ញៀវនោះទេ ! នេះចង់បង្ហាញពីការគាំទ្រដល់ការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរូបអ្នកនាងស្រាប់ជាពិធីការនីមួយរូបដែលអ្នកបុគ្គលគំរូដល់យុវវ័យ។
  • ទី២៖ គូស្វាមីភរិយាមួយគូនេះ បានពាក់ស្បែកជើងប៉ាតតា (នៅក្នុងកម្មវិធីសម្តែងនូវការដឹកគុណ និងថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយ) ដែលនេះជាការំលឹកដល់អនុសាវរីយនៃចំណងស្នេហ៍អមតៈរបស់ពួកគេ។
  • និង ទី៣៖ ទាំងនៅក្នុងសំបុត្រអញ្ជើញ និងតារាងរាយមុខម្ហូបក្នុងពីធី គឺមានបង្ហាញពីកម្រងស្នេហ៍របស់កូនកំលោះ ក្រមុំដែលបានស្គាល់គ្នា១០ឆ្នាំមកនេះ៕

Loading...

ពេញនិយម