Connect with us

រដ្ឋមន្រ្តីសេដ្ឋកិច្ច ឲ្យមន្រ្តីនៅថ្នាក់ខេត្ត-រាជធានី ពង្រឹងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាសាធារណៈ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីក្រោមឱវាទក្រសួង ជាពិសេសមន្រ្តីនៅតាមមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ចល្អក្នុងការអនុវត្តន៍កម្មវិធីថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការបម្រើសេវាសាធារណៈ ឲ្យមានតម្លាភាព គណនេយ្យភាព និង មានសក្តិសិទ្ធភាពកាន់តែប្រសើរ ។


លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៥ ខែមករានេះ បានជួបជាមួយមន្រ្តីរាជការដែលមកពីខេត្តកែប ខេត្តកោះកុង ខេត្តកំពត និង ខេត្តព្រះសីហនុ ។
លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល មន្រ្តីក្រោមឱវាទក្រសួង ជាពិសេសមន្រ្តីនៅតាមមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពការងារ ដើម្បីអោយការកែទម្រង់នានារបស់រាជរដ្ឋាភិបាល កាន់តែត្រូវបានបង្កើនល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តិឡើង ពិសេសនការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
ចំណែកពាក់ព័ន្ធការប្រមូលចំណូល លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់អង្គភាពគយ និងអង្គភាពពន្ធដារ ដែលជាអង្គភាពប្រមូលចំណូលធំៗចំនួន២របស់ជាតិ បន្តខិតខំគៀងគររកចំណូលបន្ថែមទៀត ដើម្បីប្រមូលថវិការឲ្យបានកាន់តែច្រើន ក្នុងគោលដៅឆ្លើយតបកំណើននៃគម្រោងចំណាយរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំ ។


លោក ឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់មន្រ្តីដែលមកពីបណ្តាខេត្តទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារ ដោយអនុលោមតាមក្រមសីលធម៌ និងតាមស្តង់ដារវិជ្ជាជីវៈ ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឯង ជាពិសេសក្នុ្ងងក្របខណ្ឌនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការវិវត្តន៍ជាសាកលទាក់ទងស្វ័យប្រវត្តិកម្មការងារ ក្នុងយុគសម័យឌីជីថលូបនីយកម្ម (Digitalization) ៕

    Loading...

    ពេញនិយម