Connect with us

ក្រុមជម្រើសជាតិបារាំង នាំយកពាន World Cup មកដល់ស្រុកកំណើត ក្រោមការស្វាគមន៍ពីអ្នកគាំទ្ររាប់សែននាក់

អ្នកគាំទ្ររាប់សែននាក់ បានប្រមូលផ្តុំគ្នា នាតំបន់ ស្សេម អ៊ីលីសេស (Champs Elysees) ទីក្រុងប៉ារីស ដើម្បីចាំទទួល កីឡាករជម្រើសជាតិបារាំង ដែលត្រឡប់មកវិញ ក្រោយបញ្ចប់បេសកម្ម FIFA World Cup យ៉ាងជោគជ័យ

គឺស្រវាបានជើងឯកជាលើកទី២ក្នុងប្រវត្តិសាស្ត្រ។ កីឡាករបានធ្វើដំណើរតាមរថយន្តក្រុង ដោយមានការច្រៀងរាំរែក លើកបង្ហាញពានរង្វាន់ ដែលពួកគេបានលះបង់ កម្លាំងកាយចិត្ត តស៊ូយ៉ាងស្វិតស្វាញ រយៈពេល១ខែលើទឹកដីរុស្ស៊ី។

ពួកគេ ក៏នឹងធ្វើដំណើរទៅជួប ប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីទទួលការស្វាគមន៍ ដែលពួកគេបាននាំកិត្តិយសយ៉ាងធំធេង មកដល់ប្រទេសជាតិ។ គួរបញ្ជាក់ថា បារាំង បានយកឈ្នះក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤-២ នាំយកពានរង្វាន់ World Cup មកទឹកដី របស់ខ្លួន ខណៈពួកគេខកខានស្គាល់រសជាតិរំភើបនេះជាង២០ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ១៩៩៨ មក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com