Connect with us

Update! តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពដោយជម្ងឺសួត និងក្រលៀន នៅប្រទេសឥណ្ឌា

ភ្នំពេញ ៖ តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពដោយជម្ងឺសួត និងក្រលៀន នៅថ្ងៃទី ២៥ ខែមករានេះ អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសឥណ្ឌា ។
ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត កញ្ញា ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា។ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ ។
ប្រភពដដែលបន្តទៀតថា នៅពេលនេះ សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ ។
លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកថា នៅម៉ោងជាង១រសៀល ថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោក បានទទួលមរណភាពហើយ ។
ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្បៈខ្មែរ បានអោយដឹងថា កញ្ញា ខេមរៈ ស្រីពៅ ទទួលមរណភាពអំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ក្រោយមានជំងឺរ៉ាំរៃ អស់រយៈពេល៤ឆ្នាំ ។
តារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាពក្នុងអាយុ២៦ឆ្នាំ នាថ្ងៃទី២៥ ខែមករា ៕

 

Loading...

ពេញនិយម