Connect with us

ធ្លាប់ល្បីថាខ្មោចលង ឥឡូវនេះ ផលិតករដឹកនាំរឿងមួយរូប យកធ្វើជាកន្លែងថតកុនរឿងខ្មោចតែម្តង

ភ្នំពេញ ៖ ពិតជាហ៊ានមែន! ផលិតករដឹកនាំរឿង លោក រ៉ូណាន ចាន់ណា សហការណ៍ផលិតជាមួយផលិតកម្ម LD picture បានសម្រេចចិត្តយក  មន្ទីរពេទ្យពីរកន្លែង ដែលល្បីថាខ្មោចលង ធ្វើជាទីតាំងថតខ្សែភាពយន្តរឿង «ឯណាខ្មោច» ។

លោក រ៉ូណាន ចាន់ណា បានប្រាប់ MYTV Plus ថា គាត់បានលឺថា មន្ទីពេទ្យពីរកន្លែង មានខ្មោចលង ដែលក្នុងនោះ មានមន្ទីពេទ្យមួយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និង មន្ទីពេទ្យមួយកន្លែងទៀត នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ទីរពេទ្យពីរកន្លែងនេះ ត្រូវបាន លោក រ៉ូណាន ចាន់ណា យកមកថតរឿងខ្មោចគួរឲ្យភ័យខ្លាច ប៉ុន្តែសាច់រឿងនេះ បែរជាគួរអោយអស់សំណើចទៅវិញ គឺប្លែកខុសពីការគិតរបស់ទស្សនិកជន ។ គាត់ បានបញ្ជាក់ប្រាប់បន្ថែមថា គាត់ចង់ធ្វើពីការភ័យខ្លាច មកជារឿងអស់សំណើចវិញ ដោយមើលហើយ សើចចុកពោះ។

លោក រ៉ូណាន ចាន់ណា បន្តថារឿង «ឯណាខ្មោច» គ្រោងនឹងចាក់បញ្ចំងថ្ងៃ 28 មិនា 2019 នៅគ្រប់បណ្តារោងភាពយន្តនានា។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ ថាតើ សើចចុកពោះខ្លាំងយ៉ាងណា?


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម