Connect with us

ទោះមិនបានឈ្នះជើងឯក World Cup តែកីឡាករជម្រើសជាតិក្រូអាតនៅតែទទួលការស្វាគមន៍ ក្នុងនាមជាវីរបុរសជាតិ

កីឡាករក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានធ្វើដំណើរដល់ ទីក្រុង ស្សាក្រេប(Zagreb) ក្រោមការស្វាគមន៍យ៉ាងកុះករពីអ្នកគាំទ្រជាង ៣០ម៉ឺននាក់ ក្នុងនាមជាវីរបុរសរបស់ជាតិ បើទោះពួកគេមិនបានឈ្នះជើងឯក FIFA World Cup 2018 ក៏ដោយ។

ក្រូអាតបានចាញ់បារាំង ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី, យ៉ាងនេះក្តី ពួកគេសម្រេចបានសមិទ្ធផលយ៉ាងល្អនៅក្នុងប្រវត្តិសាស្ត្រខ្លួន គឺចំណាត់ថា្នក់រងជើងឯក ខណៈពួកគេធ្លាប់ធ្វើបានល្អបំផុតត្រឹមលេខ៣ នៅ World Cup កាលជាង២០ឆ្នាំមុន។

អ្វីដែលធ្វើអោយក្រូអាតមានមោទនភាពគឺ ជោគជ័យក្នុងការបង្ហាញថា បើទោះជាពួកគេជាប្រជាជាតិតូច មានចំនួនប្រជាជនតែជាង៤លាននាក់ ប៉ុន្តែពួកគេនៅតែអាចឆ្លងផុត ប្រជាជាតិធំៗជាច្រើន ហើយឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក។

ដោយឡែក ក្នុងការស្វាគមន៍នោះរថយន្តក្រុងដែលដឹកកីឡាករស្ទើរតែមិនអាចធ្វើដំណើរទៅមុខបាន ដោយសារអ្នកគាំទ្រ មកចាំទទួលមានចំនួនច្រើនពេក ធ្វើអោយការជិះតែប៉ុន្មានគីឡូម៉ែត្រនាទីក្រុង ស្សាក្រេប(Zagreb)ត្រួវចាយពេលអស់ដល់ទៅ៤ម៉ោង ឯណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com