Connect with us

Cellcard នាំមកនូវការប្រកួតតន្រ្តីជាក្រុមដ៏អស្ចារ្យ Battle of the Bands Cambodia ឆ្នាំ២០១៩

ភ្នំពេញ៖ កម្មវិធីប្រកួត Battle of the Bands Cambodia ឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Kilat Events Co. Ltd នឹងនាំមកជូនទស្សនិកជនដោយក្រុមហ៊ុន Cellcard នេះបើយោងតាមសន្និសីទសារព័ត៌មាន ដែលរៀបចំនៅ Hard Rock Café Phnom Penh ។

គួរបញ្ជាក់ថា Battle of the Bands Cambodia គឺជាការប្រកួតតន្រ្តីជាក្រុមដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងក្នុងការជំរុញវិស័យសិល្បអោយមានសក្តានុពលបន្ថែមទៀត ។

អ្នករៀបចំកម្មវិធី ក៏បានអោយដឹងផងដែរថា កម្មវិធីនេះ នឹងផ្តល់ឱកាសដល់អ្នកដែលមានទេពកោសល្យ បញ្ចេញសមត្ថភាពជាមួយក្រុមរបស់ខ្លួន ។

ក្រុមហ៊ុន Cellcard បានសម្តែងក្តីរីករាយ ក្នុងការនាំមកជូននូវកម្មវិធីប្រកួត Battle of the Bands Cambodia ឆ្នាំ២០១៩ ដែលនេះ ជាដំណាក់កាលទីមួយ ដែលក្រុមហ៊ុន នឹងធ្វើការជម្រុញក្នុងការលើកស្ទួយវិស័យសិល្បខ្មែរ ដោយផ្តោតសំខាន់ទៅលើតន្រ្តី។

គណៈកម្មការដែលចូលរួមដាក់ពិន្ទុ មានដូចជា លោក ហាន កាវី (Han Kavie) លោក អ័ន ហ្គ្រេ (Euan Gray) និង លោក កង ពិសិដ្ធ (Kang Piseth)។ ដោយឡែក ជ័យលាភីពីលេខ១ ដល់លេខ៣ ក៏មានរង្វាន់មិនធម្មតាដែរ ។

ចង់ដឹងច្បាស់ពីព័ត៌មានលម្អិតរបស់ការប្រកួត ប្រិយមិត្តអាចរកមើលបានតាមរយៈ Facebook page ដែលមានឈ្មោះថា BattleoftheBandsKH៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម