ប្រាសាទបាកាន ក្នុងខេត្តព្រះវិហារ នឹងក្លាយជាតំបន់ទាក់ទាញទេសចរ ផ្សារភ្ជាប់ធម្មជាតិ
ព្រះវិហារ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនឹងប្រតិភូរដ្ឋសភា ដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៅថ្ងៃទី ២៧ ខែមករា បានចុះទៅពិនិត្យមើលតំបន់ទេសចរណ៍ធម្មជាតិ និងប្រាង្គប្រាសាទក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ ជាពិសេស គឺ ប្រាសាទបាកាន ដ៏មានសក្តានុពលទេសចរណ៍ ។
ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ មានទីតាំងនៅក្នុងភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយប្រហែល ១០៥ គីឡូម៉ែត្រពីក្រុងព្រះវិហារ ។ ប្រាសាទនេះ ស្ថិតនៅខាងកើតតំបន់អង្គរ គឺ មានចម្ងាយ ១០០ គីឡូម៉ែត្រ ដែលជាទិសដៅទាក់ទាញទេសចរមួយ ដ៏មានសក្តានុពលរបស់កម្ពុជា ដោយផ្សារភ្ជាប់ទេសចរណ៍ធម្មជាតិ នៅដែនជម្រកសត្វពព្រៃភ្នំត្នោត-ភ្នំពក ។
តាមឯកសារស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅសម័យអង្គរ នាពាក់កណ្តាលសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី ១២ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១-(គ.ស ១០០២-១០៥០) ។ ប្រាសាទនេះ ស្ថិតនៅជាប់តំបន់រ៉ែដែក ដែលអាចស្លធ្វើជាឧបករណ៍សឹក សម្រាប់កងទ័ព កាលសម័យអតីតកាល ។ តាមការសិក្សាស្រាវជ្រាវ ប្រាង្គប្រាសាទជាច្រើន មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានា ហើយក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ និងសហការជាមួយក្រសួងវប្បធម៌ ដើម្បីអភិរក្សថែរក្សាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌នេះ ឱ្យបានគង់វង្ស ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានបង្កើតអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្នុងនោះមាននាយកដ្ឋានតំបន់បេតិកភណ្ឌ ដែលកំពុងបំពេញតួនាទី និងភារកិច្ច រៀបចំសេចក្តីព្រាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិកា លើកស្ទួយកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រ ផែនការគ្រប់គ្រងសកម្មភាព និងគោលការណ៍ណែនាំបច្ចេកទេស សម្រាប់គ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ ស្របតាមគោលការណ៍ច្បាប់ជាតិ និង អន្តរជាតិ។
ជាមួយនេះ នាយកដ្ឋាននេះ ក៏សិក្សាស្រាវជ្រាវរៀបចំទិន្នន័យនានា ពិនិត្យ តាមដាន និងរាយការណ៍អំពីស្ថានភាពតំបន់បេតិកភណ្ឌធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់បទល្មើសធនធានវប្បធម៌ និងស្តារធនធាន តំបន់បេតិកភណ្ឌធម្មជាតិ ឱ្យមាននិរន្តរភាព ក៏ដូចជាចូលរួមថែរក្សា ប្រពៃណី ទំនៀមទម្លាប់ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ជនជាតិដើមភាគតិច ដែលរស់នៅក្បែរតំបន់បេតិកភណ្ឌធម្មជាតិ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍