Connect with us

ទីលាន World Cup មួយនៅរុស្ស៊ី រងការខូចខាត ក្រោយភ្លៀងធ្លាក់មួយមេធំ

ក្រោយទើបបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup 2018, ទីលានបាល់ទាត់ វ៉ុលហ្គូក្រាត(Volgograd) នាទីក្រុង វ៉ុលហ្គូក្រាត (Volgograd) ប្រទេសរុស្ស៊ី បានរងការខូចខាត ដោយសារភ្លៀងធ្លាក់មួយមេធំ។

តាមវីដេអូរូបភាពបង្ហាញថា ដីដែលជាទំនប់ទីលាន បានរអិល បាក់ បង្កអោយមានប្រហោងធំមួយ តាមផ្លូវធ្វើដំណើររបស់ទីលាន។ ក្រៅពីនេះផ្នែកខាងក្នុងទីលានក៏រងការខូចខាតដូចគ្នាដែរ ដែលផ្នែកទទួលខុសត្រូវ អះអាងថា យ៉ាងហោចណាស់ត្រូវប្រើពេលជាង១សប្តាហ៍ដែរ ដើម្បីជួសជុលឡើងវិញ។ វ៉ុលហ្គូក្រាត (Volgograd) ជាទីលាន១ក្នុងចំណោម១២ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018។

វាទើបតែសាងសង់ថ្មីប៉ុណ្ណោះ ដោយត្រូវចាយអស់ជាង ២៥៧លានដុល្លារ។ ទីលាននេះជាហើយជាទីតាំងដែលក្រុមជម្រើសជាតិអង់គ្លេស និង ជប៉ុន ឆ្លងកាត់ការប្រកួតឡើងដល់វគ្គ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ដែលទើបបញ្ចប់កាលពេលថ្មីៗនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com