Connect with us

PSG ខកចិត្តយ៉ាងខ្លាំង ដោយ Neymar នឹងអវត្តមានក្នុងការប្រកួតជាមួយ Manchester United

បារាំង៖ ក្លិប Paris Saint-Germain បានរងនូវការខកចិត្តយ៉ាងធំធេង ដោយកីឡាករ Neymar ត្រូវបានរាយការណ៍ថា បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតជាមួយ Manchester United ។
កីឡាករប្រេស៊ីលរូបនេះ ត្រូវបានសែងចេញពីទីលានក្នុងការប្រកួតពាន Coupe de France ជាមួយក្រុម Strasbourg កាលពីថ្ងៃទី២៣ ខែមករា ហើយការពិនិត្យ និងស្គេននៅពេលក្រោយបង្ហាញឲ្យឃើញថា បាក់ឆ្អឹងប្រអប់ជើង។
យោងតាមសារព័ត៌មាន RMC បានអោយដឹងថា Neymar នៅតែមិនអាចធ្វើអ្វីធ្ងន់លើជើងស្តាំបានទេ បើទោះបីជាបានទទួលការព្យាបាលពីក្រុមវេជ្ជបណ្ឌិតរបស់ក្រុម PSG និងប្រេស៊ីល ក៏ដោយ ។
គ្រូសញ្ជាតិអាឡឺម៉ង់ បានប្រាប់អ្នកយកព័ត៌មានថា “Neymar បានមកព្យាបាលនៅថ្ងៃសុក្រ ។ គេមិនសប្បាយចិត្ត ខ្ញុំក៏ខកចិត្តផងដែរ។ រូបគេជាកីឡាករដ៏អស្ចារ្យដែលមានគុណភាពខ្ពស់ ។ យើងត្រូវលេងដោយគ្មានរូបគេ ហើយមិនមានកីឡាករណាអាចមកជំនួសទេ ដូច្នេះវាជាបញ្ហាប្រឈមក្នុងការស្វែងរកដំណោះស្រាយ ” ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម