កូនជ្រូកសម្រាប់ខ្វៃ ត្រូវបានដឹកមកពីប្រទេសចិន សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន នៅកម្ពុជា
ភ្នំពេញ ៖ ឈ្មួញ បាននាំចូលកូនជ្រូក សម្រាប់ខ្វៃពីប្រទេសចិន មកកាន់កម្ពុជា មុនពិធីបុណ្យ ចូលឆ្នាំចិន មកដល់នាសប្តាហ៍ក្រោយនេះ ។
បើតាម លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថា ឈ្មួយ បាននាំចូលកូនជ្រូកក្លាសេ ពីប្រទេសចិន ដោយដឹកតាមកុងតេនើ ចូលមកកំពង់ផែ ខេត្តព្រះសីហនុដើម្បីចែកចាយលើទីផ្សារក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការខ្វៃ លក់ជូនអតិថិជន អំឡុងពេលនៃការសែន សម្រាប់ពិធីបុណ្យប្រពៃណីចិន ។
បើតាមលោក លោក ស្រ៊ុន ពៅ បានកត់សម្គាល់ថា រយៈពេលមុនចូលឆ្នាំចិន មកដល់នេះ តម្រូវការកូនជ្រូកខ្វៃ បានកើនឡើងរហូតដល់ទៅ៤០ភាគរយ ដែលនាំឱ្យមានការនាំចូលពីប្រទេសចិន ។ ម្យ៉ាងទៀត ដោយសារតម្លៃកូនជ្រូក ដែលនាំចូលពីប្រទេសចិន មានតម្លៃថោកជាងកូនជ្រូកនៅប្រទេសកម្ពុជា និង នាំចូលពីប្រទេសវៀតណាម ។
ជាធម្មតា តម្លៃជ្រូកខ្វៃ ដែលមានទម្ងន់ ១២គីឡូក្រាម មានតម្លៃត្រឹមតែ១០០$ ប៉ុន្តែខណៈពេលពិធីបុណ្យចូលឆ្នាំចិន ជិតចូលមកដល់ ជ្រូកខ្វៃ មានតម្លៃឡើងរហូតដល់ទៅ១២០$ ។
លោក ស្រ៊ុន ពៅ ក៏បានអំពាវនាវឱ្យអជ្ញាធរពាក់ព័ន្ធ រឹតបន្តឹងការនាំចូលសត្វជ្រូក ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីជម្ងឺឆ្លងនានា ក៏ដូចជាសម្រួលដល់ការចិញ្ចឹមជ្រូកក្នុងស្រុក ឱ្យមានការរីកចម្រើន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍