Connect with us

រឿង «ផ្កាយមារ» បានចេញវីដេអូចម្រៀងរបស់ខ្លួនជាផ្លូវការទាំងពិរោះ ទាំងកំសត់ (មានវីដេអូ)

ខ្សែភាពយន្តភាគបែបបុរាណខ្មែររឿង «ផ្កាយមារ» ដែលនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN បានចេញវីដេអូចម្រៀងរបស់ខ្លួនហើយ។ បទចម្រៀងមួយនេះមានលក្ខណ: កម្សត់ និងអន្លង់អន្លោច លាយលំជាមួយសម្លេងខ្លុយខ្មែរដែលធ្វើអោយអារម្មណ៍អ្នកស្តាប់ស្រងេះស្រងោចទៅតាមសាច់រឿង។ តាមរយៈវីដេអូចម្រៀង យើងអាចនិយាយបានថារឿង «ផ្កាយមារ» ជារឿងបែបស្នេហា កម្សត់ ព្រាត់ប្រាស់ ដែលនឹងធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននាពេលដែលបានទស្សនាហើយ។ គួរបញ្ជាក់ផងដែរថាខ្សែភាពយន្តភាគទូរទស្សន៍មួយនេះ ចូលរួមសម្តែងដោយតារាល្បីៗ និងមានបទពិសោធន៍សម្តែងជាច្រើនឆ្នាំដូចជា តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ លោកញ៉ែម សុគន្ធ និង កញ្ញា ម៉ាក សែនសូនីតា (តូតា)។ ចង់ដឹងថាសាច់រឿងបុរាណដ៏ល្អឯកមួយនេះនឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនារឿង «ផ្កាយមារ» ដែលនឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រវេលាម៉ោង ៧យប់តទៅ ក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ CTN។

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • CTN TV
Loading...

ពេញនិយម