ជប៉ុនចាប់ផ្តើមអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល
ភ្នំពេញ ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ-ប៉ោយប៉ែត) នឹងត្រូវចាប់ផ្តើមជាផ្លូវការ នាពេលមុខនេះ ។
នៅរសៀលថ្ងៃទី ២៨ ខែមករានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាគម្រោងឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជា ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលសរុបប្រវែង ១៤៦.០៤ គ.ម ដោយចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែង ១១០.៩០ គ.ម និង រួមបញ្ជូលផ្នែកចុងក្រោយពី សិរីសោភ័ណ ទៅប៉ោយប៉ែត មានប្រវែង ៣៥.១៤ គ.ម ។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការ សាងសង់គម្រោងនេះ សម្រាប់កញ្ចប់ទី១ កញ្ចប់ទី២ និងកញ្ចប់ទី៣ រួមមាន៖ ១. ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture ២. ក្រុមហ៊ុន OBAYASHI Corporation និង ៣. ក្រុមហ៊ុន TEKKEN-IKEE Joint Venture ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍